VOV WorldVOV World
អាមេរិកសន្យាបង្កើនសន្តិសុខសំរាប់ជប៉ុន
18/04/2017 10:33
(VOVworld) - នាថ្ងៃទី១៨ មេសា អនុប្រធានាធិបតី អាមេរិកលោក Mike Pence បានទៅកាន់តូក្យូ​ ហើយ សន្យាបង្កើនសន្តិសុខសំរាប់ជប៉ុនក្នុងកាលៈទេសៈ ភាព តានតឹងកាន់តែធ្ងន់ធ្ងរនៅឧបទ្វីបកូរ៉េ ក្រោយពី ព្យុងយ៉ាងអនុវត្តការសាកល្បង កាំជ្រួចនាចុងសប្ដាហ៍កន្លងទៅ។
អនុប្រធានាធិបតីអាមេរិកលោក Mike Pence ទៅកាន់មូលដ្ឋានសឹក Atsugi ខេត្ត Kanagawa របស់ជប៉ុនកាលពីថ្ងៃទី១៨ មេសា (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី១៨ មេសា អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានទៅកាន់តូក្យូ​ ហើយសន្យាបង្កើនសន្តិសុខសំរាប់ជប៉ុនក្នុងកាលៈទេសៈភាព តានតឹងកាន់តែធ្ងន់ធ្ងរនៅឧបទ្វីបកូរ៉េ ក្រោយពីព្យុងយ៉ាងអនុវត្តការសាកល្បងកាំជ្រួ ចនាចុងសប្ដាហ៍កន្លងទៅ។លោក Pence គ្រោងនឹងជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តី ជប៉ុនលោក Shinzo Abe ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិ បតិ្តការរវាងកង កម្លាំងស្វ័យការពារជប៉ុនជាមួយកងទ័ពអាមេរិក ក៏ដូចជាដាស់តឿនឲ្យចិនប្រើប្រាស់ ឥទ្ធិពលរបស់ខ្លួនដើម្បីអំពាវនាវឲ្យស.ប.បកូរ៉េបញ្ឈប់កម្មវិធីកាំជ្រួចផងដែរ។          មុននោះ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអះអាងជាថ្មីម្ដងទៀតនូវ ការគាំទ្ររបស់តូក្យូចំពោះទស្សនៈរបស់អាមេរិក ក្នុងនោះរួមទាំងសកម្មភាពយោធា សំដៅបង្កើនសម្ពាធចាប់បង្ខំឲ្យស.ប.បកូរ៉េបញ្ចប់កម្មវិធនុយក្លេអ៊ែរនិង កាំជ្រួច៕

More