VOV WorldVOV World
អេហ្ស៊ីបជំរុញឲ្យការបង្កើតកម្លាំងកងទ័ពរួមអារ៉ាប់
07/12/2015 10:56
(VOVworld) - លោក Abdel Fattah al-Sisi បានសង្កត់ ធ្ងន់ថា ការបង្កើតកម្លាំង យោធាមួយនៃប្រទេសអារ៉ាប់ ទាំងអស់គ្នានឹងជាមធ្យោបាយមួយក្នុងចំណោម មធ្យោបាយសំខាន់ដើម្បីជំរុញការធ្វើសមាហរណកម្ម និងការពារសន្តិសុខសំរាប់ប្រទេសអារ៉ាប់នានា។
អេហ្ស៊ីបជំរុញឲ្យការបង្កើតកម្លាំងកងទ័ពរួមអារ៉ាប់
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi (រូបថត៖ibtimes.com) (VOVworld) - នាថ្ងៃទី៦ ធ្នូ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi បាន អំពាវនាវជាថ្មីម្ដងទៀតឲ្យការបង្កើតកម្លាំងកងទ័ពរួមអារ៉ាប់។នៅពីធីប្រារព្ធសន្និសីទ លើកទី១២របស់មូលនិធិការផ្ដើមគំនិតអារ៉ាប់ (ATF) ដែលប្រព្រឹត្តទៅនៅរដ្ឋធានីគែរ លោក Abdel Fattah al-Sisi បានសង្កត់ធ្ងន់ថា ការបង្កើតកម្លាំងយោធាមួយនៃប្រទេស អារ៉ាប់ទាំងអស់គ្នានឹងជាមធ្យោបាយមួយក្នុងចំណោម មធ្យោបាយសំខាន់ដើម្បី ជំរុញការធ្វើសមាហរណកម្មនិងការពារសន្តិសុខសំរាប់ប្រទេសអារ៉ាប់នានា។លោក  Abdel Fattah al-Sisi បានចាត់ទុកថា ការធ្វើសមាហ រណកម្មសេដ្ឋកិច្ចរបស់ប្រទេស អារ៉ាប់ គ្រាន់តែទទួលបានតាមរយៈការរក្សា ស្ថិរភាពអំពីនយោបាយនិងសន្តិសុខ តែប៉ុណ្ណោះ៕

More