អគ្គលេខាបក្ស លោក តូ ឡឹម៖ កម្មាភិបាល និងបក្ខជនម្នាក់ៗ គឺជាអ្នកបំផុសគំនិតមួយ
26/12/2025 10:06
(VOVWORLD) - នាយប់ថ្ងៃទី ២៥ ខែធ្នូ នៅទីក្រុងហាណូយ គណកម្មការឃោសនា-អប់រំ និងចលនាមហាជនមជ្ឈិម សហការជាមួយស្ថាប័នពាក់ព័ន្ធ បានរៀបចំកម្មវិធី "ហូជីមិញ - ដំណើរនៃសេចក្តីប្រាថ្នាឆ្នាំ ២០២៥" ដោយមានប្រធានបទ "វៀតណាមសម្បូររុងរឿង"។

លោកអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងកម្មវិធី។ រូបថត៖ Van Hieu/VOV កម្មវិធីនេះសំដៅលើកតម្កើងដល់គំរូលេចធ្លោទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ ក្នុងការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ និងបង្ហាញពីសារដ៏សំខាន់នៃសេចក្តីប្រាថ្នាកសាងប្រទេសជាតិរីកចម្រើននិងសុភមង្គលនៅក្នុងយុគសម័យថ្មី។ អគ្គលេខាបក្សលោក តូ ឡឹម និងលេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Tran Cam Tu ប្រគល់វិញ្ញាបនបត្រ និងវត្ថុអនុស្សាវរីយ៍ដល់បុគ្គលឆ្នើមៗ។ រូបថត៖ ថុង ញ៉ាត់/TTXVN។ អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅកម្មវិធីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងប្រឈមមុខនឹងពេលវេលាប្រវត្តិសាស្ត្រមួយ ដើម្បីបង្កើតអព្ភូតហេតុថ្មីៗ និងឆាប់សម្រេចបានសេចក្តីប្រាថ្នារបស់លោកប្រធានហូជីមិញ។ ដូច្នេះហើយ អគ្គលេខាបក្សបានស្នើឱ្យអាជ្ញាធរ គ្រប់ជាន់ថ្នាក់ បន្តលើកកម្ពស់ឆន្ទៈដ៏មោះមុត ស្មារតីស្នេហាជាតិ និងការប្តេជ្ញាចិត្តសិក្សារៀនសូត្រនិងធ្វើតាមកំរូរបស់លោកប្រធានហូជីមិញនៅក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដើម្បីអនុវត្តប្រកបដោយដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ និងគោលនយោបាយយុទ្ធសាស្ត្ររបស់បក្ស។ បក្សទាំងមូល និងប្រព័ន្ធនយោបាយទាំងមូលត្រូវយកចិត្តទុកដាក់លើការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងសុពលភាពនូវគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត; ថែទាំជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្រុមងាយរងគ្រោះ ដោយធានាមិនទុកឱ្យនរណាម្នាក់នៅពីក្រោយឡើយ។
TAG
VOV/VOVworld/អគ្គលេខាបក្ស/បក្ខជន/បំផុសគំនិត/ការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ
Related
More





