VOV WorldVOV World
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសវនាការ ជាមួយនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev
06/09/2018 10:42
(VOVWORLD) - នារសៀលថ្ងៃទី៥ ខែកញ្ញា នៅទីក្រុងម៉ូស្គូ អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញជួបសវនាការ ជាមួយនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ី ប្រធានគណៈបក្សប្រទេសរុស្ស៊ីឯកភាព លោក Dmitry Medvedev។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសវនាការ ជាមួយនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev
 អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev (រូបថត៖ TTXVN) នៅទីនេះ នាយករដ្ឋមន្រ្តីលោក Dmitry Medvedev បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាលោក Nguyen Phu Trong នៅសហព័ន្ធរុស្ស៊ី ជាឱកាសដើម្បីភាគីទាំងពីរធ្វើឲ្យស៊ីជំរៅថែមទៀត នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងនាំទំនាក់ទំនង រវាងប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍថ្មីមួយផងដែរ។         ស្ដីពីកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីររូបបាន សង្កត់ធ្ងន់ថា កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចជានិច្ចកាលដើរតួនាទីសំខាន់ក្នុង ទំនាក់ទំនងទ្វេភាគី ព្រមទាំងប្ដេជ្ញាអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិង វិនិយោគឲ្យបានខ្លាំងក្លាថែមទៀត។         ភាគីទាំងពីរបានឯកភាពលើការជំរុញការអនុវត្តវិធានការនានាដើម្បីបង្កភាពងាយស្រួលសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប។ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Medvedev ក៏បានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីកំពុងតាក់តែងសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីពលករមានការ ចាត់តាំងនិងលក្ខខ័ណ្ឌធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋនៃប្រទេសទាំង ពីរដើម្បីបង្កភាពងាយស្រួលជំរុញការជួបប្រាស្រ័យរវាងប្រជាជននៃភាគីទាំងពីរ និងអភិវឌ្ឍន៍វិស័យទេសចរណ៍។         ចំពោះកិច្ចសហប្រតិបតិ្តការរវាងបក្សទាំងពីរ ថ្នាក់ដឹកនាំទាំងពីររូបបាន ឯកភាពថា ចាំបាច់ត្រូវជំរុញខ្លាំងការផ្លាស់ប្ដូរគណៈប្រតិភូ ការពិគ្រោះយោបល់ ស្ដីពីបញ្ហាសំខាន់ៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា សំដៅរួមវិភាគទាន យ៉ាងខ្លាំងក្លាថែមទៀតទៅក្នុងការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម រុស្ស៊ី។         មុននោះ បន្ទាប់ពីទៅកាន់រដ្ឋធានីម៉ូស្គូ អគ្គលេខាលោក Nguyen Phu Trong បានទៅដាក់កម្រងផ្កានៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីអនាមិក ដែលបាន ពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងការតស៊ូការពារមាតុភូមិដ៏មហិមារ ហើយទៅ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធនៅវិមានសពលោក Vladimir Ilyich Lenin ដែលជាមេដឹកនាំនៃវណ្ណៈអធននិងចលនាកម្មករពិភពលោក៕

More