VOV WorldVOV World
អ៊ីរ៉ង់មិនទាន់សម្រេចចូលរួមវង់ចរចារជាបន្តស្តីពីបញ្ហានៅស៊ីរីនៅឡើយ
12/11/2015 11:39
(VOVworld) – នាថ្ងៃទី ១១ វិច្ឆិកា អនុរដ្ឋមន្ត្រីការទេសអ៊ីរ៉ង់ ទទួលបន្ទុកបណ្ដាបណ្ហាអារ៉ាប់និងអាហ្វ្រិករបស់អ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា៖ Tehran មិនទាន់សម្រេចចូលរួមវង់ចរចារអន្តរជាតិស្តីពីបញ្ហា នៅស៊ីរីជា បន្តដែរឬទេ។
អ៊ីរ៉ង់មិនទាន់សម្រេចចូលរួមវង់ចរចារជាបន្តស្តីពីបញ្ហានៅស៊ីរីនៅឡើយ
អ៊ីរ៉ង់មិនទាន់សម្រេចចូលរួមវង់ចរចារជាបន្តស្តីពីបញ្ហានៅស៊ីរីនៅឡើយ (Image: VNA) (VOVworld) – នាថ្ងៃទី ១១ វិច្ឆិកា អនុរដ្ឋមន្ត្រីការទេសអ៊ីរ៉ង់ទទួលបន្ទុកបណ្ដា បណ្ហាអារ៉ាប់និងអាហ្វ្រិករបស់អ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យ ដឹងថា៖ Tehran មិនទាន់សម្រេចចូលរួមវង់ចរចារអន្តរជាតិស្តីពីបញ្ហានៅស៊ីរីជា  បន្តដែរឬទេ។ នៅវង់ចរចារនាថ្ងៃទី ៣០ តុលា កន្លងមក បណ្ដាប្រទេសចូលរួម  បានឯកភាពអំពីការគោរពឯកភាពនិងអធិបតេយ្យភាពរបស់ស៊ីរី ក៏ដូចជា គោលដៅកំតិចបណ្ដាក្រុមភារវកម្មនៅប្រទេសអារ៉ាប់នានា។ ប៉ុន្តែ អង្គសន្និសីទ  នៅមានការខ្វែងគំនិតអំពីតួនាទីរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad  ក្នុងដំណើរការនយោបាយនៅប្រទេសនេះ។ ប្រទេសលោកខាងលិចនិងមជ្ឈឹម បូ ព៌ារមួយចំនួនបានចាត់ទុកថា៖ លោក​ Bashar al-Assad មិនគប្បីចូលរួម​រដ្ឋា ភិបាលរបស់ស៊ីរីណាមួយឡើយនាពេលអនាគត។ ក្នុងពេលនោះ អ៊ីរ៉ង់និង រុស្ស៊ីបានប្រកាសថា៖ គ្រាន់តែប្រជាពលរដ្ឋស៊ីរីមានសិទ្ធិសម្រេចនិងដោះស្រាយ  បញ្ហាផ្ទៃក្នុងរបស់ប្រទេសខ្លួនប៉ុណ្ណោះ។ រុស្ស៊ីបានផ្តើមឡើងផែនការ ៨ ខ ដែល អំពាវនាវឲ្យរៀបចំការបោះឆ្នោតបន្ទាប់ពីដំណើរការកែទម្រង់រដ្ឋធម្មនុញ្ញ ដែលអូសបន្លាយក្នុងរយៈពេល ១៨ ខែនៅស៊ីរីមក។ ប៉ុន្តែ ឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅ អ.ស.ប. លោក Matthew Rycroft បានឲ្យដឹងថា៖ ការផ្តើមគំនិតរបស់ រុស្ស៊ីនឹងមិន ជាខ្លឹមសារស្នូលនៅវង់ចរចារខាងមុខទេ៕ 

More