អ៊ីរ៉ង់នឹងមិនបំផ្លាញបណ្ដារោងចក្រនុយក្លេអ៊ែរទេ
30/11/2013 08:37
(VOVworld) – ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានសង្កត់ធ្ងន់ទៅលើការ បំផ្លាញបណ្ដារោងចក្រនុយក្លេ អ៊ែរគឺជា“កំរិតប្រហម” ចំពោះសាធារណៈរដ្ឋឥស្លាមនេះ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani (Image: Vietnam+) (VOVworld) – ឆ្លើយសម្ភាសនៃកាសែត “The Financial Times” នាថ្ងៃទី ២៩ វិច្ឆិកា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានសង្កត់ធ្ងន់ទៅលើការបំផ្លាញបណ្ដា រោងចក្រនុយក្លេអ៊ែរគឺជា“កំរិតប្រហម” ចំពោះសាធារណៈរដ្ឋឥស្លាម នេះ។ ប៉ុន្តែ Tehran នៅសង្ឈឹម ការកែលំអរទំនាក់ទំនងជាមួយអាមេរិកថែម ទៀត។ តាមលោក Rouhani ថា៖ បញ្ហារវាងអ៊ីរ៉ង់និងអាមេរិកស្មុគស្មាញណាស់និងមិនអាចដោះស្រាយ ភ្លាមៗនោះបានទេ។ នាថ្ងៃដ៏ដែល បេសកជនរបស់អ៊ីរ៉ង់ប្រចាំនៅទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ (IAEA) លោក Reza Najafi បានឲ្យដឹង ថា៖ តាមការព្រមព្រៀង ទទួលបានរវាងក្រុម P5+1 និងអ៊ីរ៉ង ប្រទេសឥស្លាមនេះ នឹងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន នាខែ ធ្នូ ខាងមុខ ឬ នាដើមខែ មការា ឆ្នាំ ២០១៤។ ជំនួសដោយនោះ អាមេរិកនឹងបន្ធូស្រាលបទដាក់ទណ្ឌកម្មចំពោះ Tehran។ ក្រៅពីនោះ រាល់បញ្ហាទាក់ ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវស្ថិតក្រោមការតាមដានរបស់ IAEA។ នេះគឺ ជារបត់ដំបូង បន្ទាប់ពី ការខំប្រឹងប្រែងនៃសហគមន៍អន្តរជាតិ ក្នុងរយៈពេល ១០ ឆ្នាំ សំដៅដោះស្រាយជំលោះជុំវិញកម្មវិធី នៃប្រទេសឥស្លាមនេះ៕
Related
More





