អង្គភាពអាជីវកម្មម៉ាឡេស៊ីស្វែងរកឱកាសវិនិយោគអាជីវកម្មនៅវៀតណាម
29/09/2015 07:40
(VOVworld) - នាយកប្រតិបត្តិ MATRADE លោក Dzulkifli Mahmud បានឲ្យ ដឹងថា វៀតណាមត្រូវបាន ចាត់ទុកជាទីផ្សារពោរពេញទៅដោយសក្ដានុភាពចំ ពោះសកម្មភាពពាណិជ្ជកម្មនិងវិនិយោគនៅក្នុងប្លុក អាស៊ាន។

ឯកអគ្គរដ្ឋទូត Pham Cao Phong ថ្លែងមតិនៅវេទិការ (រូបថត៖TTXVN) (VOVworld) - វេទិការអង្គភាពអាជីវកម្មម៉ាឡេស៊ី-វៀតណាមឆ្នាំ២០១៥ (MVBF ២០១៥) បានប្រព្រឹត្តទៅនាថ្ងៃទី២៨ កញ្ញា នៅរដ្ឋធានីគូឡាឡាំពួរបស់ម៉ាឡេស៊ី។ ថ្លែងមតិនៅទីនេះ នាយកប្រតិបត្តិ MATRADE លោក Dzulkifli Mahmud បានឲ្យដឹង ថា វៀតណាមត្រូវបានចាត់ទុកជាទីផ្សារពោរពេញទៅដោយសក្ដានុភាពចំពោះ សកម្មភាពពាណិជ្ជកម្មនិងវិនិយោគនៅក្នុងប្លុកអាស៊ាន។ទំនាក់ទំនងសេដ្ឋកិច្ចនិង ពាណិជ្ជកម្មដ៏ខ្លាំងក្លារវាងម៉ាឡេស៊ីនិងវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ជាកម្លាំងចលករសំរាប់ការបង្កើនទំនាក់ទំនងទ្វេភាគី។លោក Mahmud បានសំដែង ក្ដីសង្ឃឹមថា តាមរយៈវេទិការលើកនេះ កាន់តែមានអង្គភាពអាជីវកម្ម ម៉ាឡេស៊ី ច្រើនថែមទៀតយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម រួមចំណែកជំរុញយ៉ាងខ្លាំង ក្លាទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។ នៅវេទិការនេះដែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីលោក Pham Cao Phong បានលើកសំណើរដោយបង្កើតសមាគមន៍អាជីវករម៉ាឡេស៊ី-វៀតណាមនៅ ម៉ាឡេស៊ីដើម្បីធ្វើស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ បង្កើនការជួបប្រាស្រ័យនិងការ យល់ដឹងគ្នាទៅវិញទៅមករវាងមជ្ឈដ្ឋានអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ៕
Related
More



