អង្គភាពអាជីវកម្មវៀតណាមចូលរួមការតាំងពិពណ៍អន្តរជាតិ “CAMBUILD 2013”
12/09/2013 12:10
(VOVworld) – ការតាំងពិពណ៍អន្តរជាតិម៉ាស៊ីនិងគ្រឿងចក្រសំណង់កម្ពុជា “CAMBUILD 2013” ត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី ១០ ដល់ទី ១២ កញ្ញា នៅ រាជធានី ភ្នំ ពេញ កម្ពុជា

អង្គភាពអាជីវកម្មវៀតណាមចូលរួមការតាំងពិពណ៍អន្តរជាតិ “CAMBUILD 2013” (Image: Vietnam+) (VOVworld) – ការតាំងពិពណ៍អន្តរជាតិម៉ាស៊ីនិងគ្រឿងចក្រសំណង់កម្ពុជា “CAMBUILD 2013” ត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី ១០ ដល់ទី ១២ កញ្ញា នៅ រាជធានី ភ្នំ ពេញ កម្ពុជា ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មចំនួន ២ រយ មកពីប្រទេសចំនួន ២០ ប្រទេស ក្នុងនោះមានវៀតណាមផង។ ក្នុងការតាំង ពិពណ៍លើកនេះ អង្គភាពអាជីវកម្មវៀតណាម បានឧទ្ទេសនាមបណ្ដាផលិតផល លើវិស័យសំណង់ ។ តំលៃប្រាក់នាំចេញនាំចូលមុខ ទំនិញសម្ភារៈសំណង់រវាងវៀតណាមនិងកម្ពុជាទទួលបានកំរិតខ្ពស់ ក្នុងប៉ុន្មានឆ្នាំកន្លង មក។ តាមការវាយ តំលៃថា៖ ប្រភពទុនវិនិយោគសរុបលើវិស័យសំណង់របស់ប្រទេស នេះទទួលបានជិត ២ ពាន់លាន ដុល្លាអាមេរិក កើន ១២៣% បើប្រៀបនឹងរយៈពេលដូច គ្នានាឆ្នាំទៅមិញ។ ដោយហេតុនេះ បណ្ដាអង្គភាពអាជីវកម្មវៀតណាមកំពុងឆ្ពោះទៅ កម្ពុជាដូចជាទីផ្សារ មានសក្តានុភាពជាច្រើន នាអនាគត៕
Related





