អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយប្រធាន UNICEF ប្រចាំនៅវៀតណាម
26/11/2013 08:50
(VOVworld) – អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានវាយ តំលៃខ្ពស់ចំពោះកិច្ចសហប្រ តិបត្តិការរវាង UNICEF និងរដ្ឋសភាវៀតណាម ក្នុង ការកែលំអរការងារគាំពារនិងអនុវត្តសិទ្ធិសំរាប់កុមារ នៅវៀតណាម។

អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទទួលជួបសន្ទនាជាមួយប្រធាន មូលនិធិកុមារនៃ អ.ស.ប. (UNICEF) ប្រចាំនៅវៀតណាម លោកស្រី Lotta Sylwander (Image: VTV) (VOVworld) – នារសៀលថ្ងៃទី ២៥ វិច្ឆិកា ក្នុងការទទួលជួបសន្ទនាជាមួយប្រធាន មូលនិធិកុមារនៃ អ.ស.ប. (UNICEF) ប្រចាំនៅវៀតណាម លោកស្រី Lotta Sylwander អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានវាយ តំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង UNICEF និងរដ្ឋសភាវៀតណាម ក្នុង ការកែលំអរការងារគាំពារនិងអនុវត្តសិទ្ធិសំរាប់កុមារនៅវៀតណាម។ ជា ពិសេស UNICEF បានជួយឧបត្ថម្ភវៀតណាមក្នុងការទទួលបានប្រភពកំលាំងពលំអន្តរជាតិ រួមចំណែកអនុវត្តបណ្ដាកម្មវិធីព្យាបាលជំងឺឥតគិតថ្លៃសំរាប់កុមារប្រកបដោយ ប្រសិទ្ធិភាព។ អនុប្រធានរដ្ឋសភា Tong Thi Phong បានស្នើឲ្យ UNICEF បន្តជួយ ឧបត្ថម្ភវៀតណាមក្នុងការសុក្រិដនិងពង្រឹងក្របខ័ណ្ឌច្បាប់អំពីកិច្ចគាំពារកុមារ លើកកំពស់ចំណះដឹងអំពីសិទ្ធិសំរាប់កុមារនិងកសាងច្បាប់ឲ្យសមស្របនឹង អនុសញ្ញាស្តីអំពីសិទ្ធិកុមារ ផងដែរ៕
Related
More





