VOV WorldVOV World
រំលឹកខួបអនុស្សាវរីយ៍ទិវាប្រពៃណីសារៈមន្ទីរកំលាំងប្រដាប់អាវុធណាមបូខាងកើត
30/01/2013 08:27
VOV-នារសៀលថ្ងៃទី២៩មករា​នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីរំលឹក​ខួប​អនុស្សាវរីយ៍លើកទី២៥ ទិវាប្រពៃណីសារៈមន្ទីរកំលាំងប្រដាប់អាវុធណាមបូ ​ខាង​កើត (ទី៥កុម្ភៈ) និងប្រកាសរតនៈវត្ថុជាតិ “សៀវភៅដៃប្រចាំការយុទ្ធនាការ​ហូជីមិញ”។
រំលឹកខួបអនុស្សាវរីយ៍ទិវាប្រពៃណីសារៈមន្ទីរកំលាំងប្រដាប់អាវុធណាមបូខាងកើត
រំលឹកខួបអនុស្សាវរីយ៍ទិវាប្រពៃណីសារៈមន្ទីរកំលាំងប្រដាប់អាវុធណាមបូខាងកើត         VOV-នារសៀលថ្ងៃទី២៩មករា​នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធី រំលឹក​ខួប​អនុស្សាវរីយ៍លើកទី២៥ទិវាប្រពៃណីសារៈមន្ទីរកំលាំងប្រដាប់អាវុធ ណាមបូ​ខាង​កើត (ទី៥កុម្ភៈ) និងប្រកាសរតនៈវត្ថុជាតិ “សៀវភៅដៃប្រចាំការ យុទ្ធនាការ​ហូជីមិញ”។ សារៈមន្ទីរបានតាំងបង្ហាញប្រធានបទចំនួន១២អំពី កំលាំងប្រដាប់​អាវុធ​ទីក្រុងហូជីមិញនិងបណ្ដាខេត្តណាមបូខាងកើតក្នុងសង្គ្រាម ចំនួន២ប្រឆាំង​អានានិគមនិយមបារាំងនិងចក្រព័ទអាមេរិកជាមួយវត្ថុតាងចំនួន ជាង១៦ម៉ឺនវត្ថុ។ វរសេនីយ៍ឯក Ngyen Duy Thieu នាយកសារៈមន្ទីរកំលាំង ប្រដាប់អាវុធ​ណាមបូ​ខាងកើតបានឲ្យដឹងថា៖        “សារៈមន្ទីរមិនត្រឹមតែមានវត្ថុតាងរូបថតអំពីយុទ្ធជ័យដ៏ភ្លឺស្វាងរបស់ជីដូន ជីតាយើងប៉ុណ្ណោះទេ​ថែមទាំងបានបង្ហាញសិល្បៈយោធាវៀតណាមដែលផ្ទាល់ គឺ​សិល្បៈដឹកនាំសង្គ្រាមរបស់បក្សកុម្មុយនីស្តវៀតណាមទៀតផង។ បើប្រៀប នឹង​ស្ថានភាពថ្មី យើងខ្ញុំត្រូវខំប្រឹងប្រែងជាច្រើនថែមទៀតក្នុងការបំរើភ្ញៀវ ទស្សនា ក្នុង​ការនាំសារៈមន្ទីរជាមួយមហាជននិងពង្រឹងស្ដាសារៈមន្ទីរឲ្យស័គ្រ សមនឹងតួនាទី​យុទ្ធជ័យរបស់កំលាំងប្រដាប់អាវុធយោធភូមិភាគ៕”

More