VOV WorldVOV World
រដ្ឋាភិបាលប៉ាគីស្ថាននិង Taliban បានតភ្ជាប់ឡើងវិញការចរចារសន្តិភាព
06/03/2014 09:08
Vovworld-នាថ្ងៃទី៥មិនា អ្នកចរចាររបស់រដ្ឋាភិបាលប៉ាគីស្ថាននិងក្រុម​ឧទ្ទាម Taliban បានចាប់ផ្ដើមការចរចារសន្តិភាពឡើងវិញ ទន្ទឹមនឹងនោះប្រកាសថា​ត្រៀមជាស្រេចឆ្ពោះទៅដំណាក់កាលទី២
រដ្ឋាភិបាលប៉ាគីស្ថាននិង Taliban បានតភ្ជាប់ឡើងវិញការចរចារសន្តិភាព
ដំណាងក្រុមចរចាររបស់ក្រុមឧទ្ទាម Taliban​ (vietnamplus.vn)         Vovworld-នាថ្ងៃទី៥មិនា អ្នកចរចាររបស់រដ្ឋាភិបាលប៉ាគីស្ថាននិងក្រុម​ឧទ្ទាម Taliban បានចាប់ផ្ដើមការចរចារសន្តិភាពឡើងវិញ ទន្ទឹមនឹងនោះប្រកាសថា​ត្រៀម ជាស្រេចឆ្ពោះទៅដំណាក់កាលទី២ ដោយមានចរិតលក្ខណៈសំរេចកំណត់ដោយ មិនអើពើ​ដល់ការវាយប្រហាររបស់ពួកឧទ្ទាមមុននោះធ្វើឲ្យទាហានចំនួន៦នាក់ ត្រូវស្លាប់។ ការចរចារបានប្រព្រឹត្តទៅនៅ Akora Khattak ឆ្ងាយពីទីក្រុង Peshawar ៥០គីឡូម៉ែត្រប៉ែកខាងកើត។ ឆ្លើយសំនួរជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន ដំណាង​រដ្ឋាភិបាលប៉ាគីស្ថានលោក Irfan Siddqui បានឲ្យដឹងថា ភាគីទាំងពីរទទួលបានការ វិវឌ្ឍន៍ដូចបំណងនិងកំពុងដំណើរការដំណាក់កាលទី២នៃការសន្ទនា។ តាម​លោក Siddiqui ថា ដំណាក់កាលទី២នឹងមានចរិតលក្ខណៈសំរេចកំណត់ហើយភាគី​ទាំងពីរ ត្រូវនាំចេញការសំរេចចិត្តសំខាន់និងមានឥទ្ធពលស៊ីជម្រៅ៕

More