VOV WorldVOV World
រដ្ឋមន្រ្តីTrân Đai Quangជួបសន្ទនាជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា
01/11/2013 09:28
(VOVworld)-បន្តដំណើរបំពេញទស្សនៈកិច្ចការងារនៅ ឥណ្ឌា រដ្ឋមន្ត្រីក្រសួងនកបាល Trân Đai Quang សមាជិក ការិយាល័យនយោបាយ​​និងគណៈប្រតិភូជាន់ខ្ពស់នៃ ក្រសួងនគបាលវៀតណាម​ បានជួបសន្ទនាជាមួយ ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោក Shiv Shankar Menon។
រដ្ឋមន្រ្តីTrân Đai Quangជួបសន្ទនាជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា
រដ្ឋមន្រ្តី Trân Đai Quang ជួបសន្ទនាជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោក Shiv Shankar Menon (Image:cand.com.vn) (VOVworld)-បន្តដំណើរបំពេញទស្សនៈកិច្ចការងារនៅឥណ្ឌា រដ្ឋមន្ត្រីក្រសួង នកបាល Trân Đai Quang សមាជិកការិយាល័យនយោបាយ​​និងគណៈប្រតិភូ ជាន់ខ្ពស់នៃក្រសួងនគបាលវៀតណាម​ បានជួបសន្ទនាជាមួយទីប្រឹក្សា សន្តិសុខជាតិឥណ្ឌាលោក Shiv Shankar Menon។លោក Menon បានអះអាង ថា ឥណ្ឌាជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម ដោយកំណត់ជាទំនាក់ទំនងជួរមុខក្នុងគោលនយោបាយ ”ឆ្ពោះទៅទិស អាគ្នេយ៍”របស់ឥណ្ឌា ក្នុងនោះទំនាក់ទំនងសហប្រតិបតិ្តការអំពីសន្តិសុខ​ និងការពាជាតិ គឺជាសរសរមួយក្នុងចំណោមសរសរសំខាន់នៃទំនាក់ទំនង ដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាមនិងឥណ្ឌា។លោក Menon បានសង្កត់ធ្ងន់ថា ការធ្វើអោយសុក្រិដលិខិតបទដ្ឋានអំពីការ បង្ការ ប្រឆាំងបទល្មើស ការពាសន្តិសុខនិងសណ្ដាប់ធ្នាប់ រវាងប្រទេសទាំង២ ក្នុងដំណើរទស្សនៈកិច្ចរបស់រដ្ឋមន្ត្រី Trân Đai Quang និងអគ្គលេខាបក្ស​លោក Nguyên Phu Trong នៅពេលខាងមុខនេះនឹងលើកទំនាក់ទំនងរវាងក្រសួង មហាផ្ទៃឥណ្ឌានិងក្រសួងនគបាលវៀតណាមលើកំពស់ថ្មី៕

More