VOV WorldVOV World
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា
23/07/2013 08:23
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានវាយតំ លៃ​ខ្ពស់​ចំពោះ​ការរួមវិភាគទានរបស់ ឯកអគ្គរដ្ឋទូត​ Ranjit Rae ក្នុងការជំរុញ​ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌា
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា
នាយឧត្តមសេនីយ៍ Phung Quang Thanh និងឯកអគ្គរដ្ឋទូត​ Ranjit Rae (http://phungquangthanh.net/) (VOV)_នារសៀលថ្ងៃទី ២២ កក្កដា នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា  ប្រចាំនៅវៀតណាម លោក Ranjit Rae ដែលបានមកជំរាប​លា​ក្នុងឱកាសបញ្ចប់ បេសកកម្មការទូតនៅវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាម បានវាយតំ លៃ​ខ្ពស់​ចំពោះ​ការរួមវិភាគទានរបស់   ឯកអគ្គរដ្ឋទូត​ Ranjit Rae ក្នុងការជំរុញ​ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិ បត្តិការរវាង វៀតណាមនិងឥណ្ឌា លើ​គ្រប់វិស័យ ដែលក្នុងនោះមានវិស័យការពារប្រទេស។  នាយឧត្តមសេនីយ៍ ​Phung Quang Thanh បានមានគោលបំណងថា÷ ​នៅលើតួនាទីថ្មី​  ឯកអគ្គរដ្ឋទូត​ Ranjit Rae នឹងបន្តមានការរួមវិភាគទានជាងទៀតក្នុង​ការអភិវឌ្ឍន៍ ទំនាក់ទំនងរវាងវៀតណាម-ឥណ្ឌា ក្នុងរយះពេលខាងមុខនេះ៕