VOV WorldVOV World
រដ្ឋសភាពិភាគ្សាលើពង្រាងច្បាប់ធនធាន បរិស្ថានសមុទ្រនិងកោះសមុទ្រ
28/05/2015 10:50
(VOVworld)-បន្តសម័យប្រជុំលើកទី៩ រដ្ឋសភាវៀត ណាមនីតិកាលទី១៣ នាព្រឹក ថ្ងៃទី២៨ឧសភា ក្រោម ការដឹកនាំរបស់អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
រដ្ឋសភាពិភាគ្សាលើពង្រាងច្បាប់ធនធាន បរិស្ថានសមុទ្រនិងកោះសមុទ្រ
(VOVworld)-បន្តសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាព្រឹក ថ្ងៃទី២៨ឧសភា ក្រោមការដឹកនាំរបស់អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan សមាជិក សមាជិការសភាបានផ្ទៀងស្តាប់ ពង្រាងច្បាប់បោះប្រជាមតិ និងរបាយការណ៍បកស្រាយ កែសម្រួលពង្រាងច្បាប់ធនធាន​បរិស្ថានសមុទ្រនិង កោះសមុទ្រ។         ចំពោះ របាយការណ៍ផ្ទៀងផ្ទាត់ពង្រាងច្បាប់បោះប្រជាមតិ គណៈកម្មាធិការ ច្បាប់របស់រដ្ឋសភា បានស្រុះចិត្តគំនិតនូវភាពចាំបាច់ផ្សព្វផ្សាយច្បាប់នេះ សំដៅ បង្កើតមូលដ្ឋានគតិយុត្តសម្រាប់ប្រជាជនចូលរួមកិច្ចការនានារបស់រដ្ឋនិង សម្តែង នូវភាពជាម្ចាស់របស់ខ្លួនដោយផ្ទាល់ ចំពោះរាល់បញ្ហាសំខាន់របស់ ប្រទេសជាតិ។         ផ្តល់មតិទៅលើពង្រាងច្បាប់ធនធាន បរិស្ថានសមុទ្រ និងកោះសមុទ្រ លោក ស្រី Bui Thi An មណ្ឌលហាណូយបានឲ្យដឹងថា៖“រដ្ឋាភិបាលគប្បីស្រាវជ្រាវអំពីការ បង្កើតក្រសួងសេដ្ឋកិច្ចសមុទ្រ ដើម្បីគ្រប់គ្រង យ៉ាងល្អបំផុតផ្នែកសេដ្ឋកិច្ចនេះ ហើយបច្ចុប្បន្ន ផ្នែកសេដ្ឋកិច្ចសមុទ្រនេះ រួម ចំណែក៥០%ចូលក្នុង GDP ទូទាំង ប្រទេស។ ខ្ញុំគិតថា ការបង្កើតក្រសួងសេដ្ឋកិច្ចសមុទ្រគឺសមស្របទៅនឹងតម្រូវ ការអភិវឌ្ឍន៍ជាក់ស្តែងនៅវៀតណាម”៕

More