រដ្ឋសភាកម្ពុជាអនុម័តលើច្បាប់ថ្មីចំនួន ២ ស្តីអំពីការបោះឆ្នោត
20/03/2015 08:34
(VOVworld) - នាថ្ងៃទី ១៩ មិនា រដ្ឋសភាកម្ពុជាបានអនុម័តលើច្បាប់ចំនួន ២ ស្តីអំពី ការបោះឆ្នោតសំដៅធានាបណ្ដាការបោះឆ្នោតសេរីនិងយុត្តិធម៌ក៏ដូចជាទប់ស្កាត់ ស្ថានភាពទល់ច្រកក្រោយការបោះឆ្នោតនាអនាគតផងដែរ។

រដ្ឋសភាកម្ពុជាអនុម័តលើច្បាប់ថ្មីចំនួន ២ ស្តីអំពីការបោះឆ្នោត (Image: VNA) (VOVworld) - នាថ្ងៃទី ១៩ មិនា រដ្ឋសភាកម្ពុជាបានអនុម័តលើច្បាប់ចំនួន ២ ស្តីអំពី ការបោះឆ្នោតសំដៅធានាបណ្ដាការបោះឆ្នោតសេរីនិងយុត្តិធម៌ក៏ដូចជាទប់ស្កាត់ ស្ថានភាពទល់ច្រកក្រោយការបោះឆ្នោតនាអនាគតផងដែរ។ តាមការកំណត់ច្បាប់ ទាំង ២ នេះនឹងត្រូវបានដាក់ជូនឲ្យព្រឹទ្ធសភាពិនិត្យមើលចុងក្រោយ មុនពេលដាក់ ជូនក្រុមប្រឹក្សាររដ្ឋធម្មនុញ្ញនិងព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី អនុម័ត។ ច្បាប់ថ្មីកំណត់ថា៖ ក្នុងការបោះឆ្នោតជាបន្តនាឆ្នាំ ២០១៨ អាសនៈនៅរដ្ឋ សភា នឹងបង្កើនពី ១២៣ ដល់ ១២៥។ យុទ្ធនាការចលនាសម្លេងគាំទ្រនឹងប្រព្រឹត្តទៅ ក្នុងរយៈពេល ២១ ថ្ងៃ ជំនួស ៣០ ថ្ងៃ។ បណ្ដាអង្គការសង្គមស៊ីវិលនិងជនបរទេស មិន អនុញាត្តិឲ្យរៀបចំយុទ្ធនាការចលនាសម្លេងគាំទ្រសំរាប់គណៈបក្សនយោ បាយណា មួយឡើយ។ គណៈបក្សនយោបាយនឹងបាត់បងអាសនៈក្នុងរដ្ឋស ភាប្រសិនបើពហិការ ក្រោយការបោះឆ្នោត៕
Related
More



