រុស្ស៊ី-អាមេរិកនិងEUឯកភាពដោះស្រាយវិបត្តិនៅអ៊ុយក្រែនតាមរយៈការសន្ទនា
06/03/2014 10:51
(VOVworld)-បន្ទាប់ពីជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសនៅ ក្រុងបារីសរបស់បារាំងអំពី ស្ថានភាពនៅអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry

រុស្ស៊ី-អាមេរិកនិងEUឯកភាពដោះស្រាយវិបត្តិនៅអ៊ុយក្រែនតាមរយៈ ការសន្ទនា (រូបថតៈ AFP/ TTXVN) (VOVworld)-បន្ទាប់ពីជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសនៅបារីសរបស់ក្រុងបារាំងអំពី ស្ថានភាពនៅអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry នាថ្ងៃទី ៥មិនាបានប្រកាសជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានថា អាមេរិក រុស្ស៊ី និងសហភាពអឺរ៉ុប(EU)ឯកភាពថាវិបត្តិនៅអ៊ុយក្រែនត្រូវបានដោះស្រាយតាមរយៈការ សន្ទនា។ រីឯខ្លួនវិញ តំណាងក្រសួងការបរទេសរុស្ស៊ីឲ្យដឹងថា ភាគីនានាឯកភាពថាត្រូវជួយឧបត្ថម្ភប្រជាជនអ៊ុយក្រែន អនុវត្តន៍កិច្ចព្រមព្រៀងដែលបានចុះហត្ថ លេខានាថ្ងៃទី២១កុម្ភៈកន្លងទៅអំពីការកែទម្រង់រដ្ឋធម្មនុញ្ញ បង្កើតរដ្ឋាភិបាល បង្រួបង្រួមជាតិ និងដំណើការបោះឆ្នោតប្រធានាធិបតី។ មូស្គូនឹងបន្តជំនួបសន្ទនា ជាមួយបណ្តាប្រទេសលោកខាងលិចអំពីបញ្ហាអ៊ុយក្រែន។ នាថ្ងៃទី៦មិនា នៅទី ក្រុង Rome (អ៊ីតាលី)បានប្រព្រឹត្តទៅជាបន្តជំនួបសន្ទនារវាងរុស្ស៊ីនិង អាមេរិក សំដៅពិភាក្សាអំពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន៕
Related
More





