VOV WorldVOV World
រុស្ស៊ីនិងអាមេរិកមានទស្សនៈស្រដៀងគ្នាជាច្រើនស្ដីពីស្ថានភាពអ៊ុយក្រែននិងមជ្ឈឹមបូព៌ា
29/09/2015 07:50
(VOVworld) - នាព្រឹកថ្ងៃទី២៩ កញ្ញា តាមម៉ោងវៀត ណាម ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង ប្រធានាធិបតីអាមេរិកលោក Barack Obama បានមាន ជំនួបចរចារនៅទីស្ដីការអ.ស.បនៅទីក្រុងញូវយ៉ក របស់អាមេរិក នៅខាងក្រៅ ក្របខ័ណ្ឌសម័យប្រជុំលើកទី៧០របស់មហាសន្និបាតអ.ស.ប។
រុស្ស៊ីនិងអាមេរិកមានទស្សនៈស្រដៀងគ្នាជាច្រើនស្ដីពីស្ថានភាពអ៊ុយក្រែននិងមជ្ឈឹមបូព៌ា
(VOVworld) - នាព្រឹកថ្ងៃទី២៩ កញ្ញា តាមម៉ោងវៀតណាម ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Barack Obama បានមានជំនួបចរចារ នៅទីស្ដីការអ.ស.បនៅទីក្រុងញូវយ៉ករបស់អាមេរិក នៅខាងក្រៅ ក្របខ័ណ្ឌសម័យ ប្រជុំលើកទី៧០របស់មហាសន្និបាតអ.ស.ប។ថ្លែងមតិបន្ទាប់ពីជំនួបចរចារនេះ លោក Putin បានឲ្យដឹងថា ភាគីទាំងពីរមានទស្សនៈស្រដៀងគ្នា ជាច្រើនស្ដីពីស្ថាន ភាពនៅអ៊ុយក្រែននិងមជ្ឈឹមបូព៌ា។ភាគីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវបង្កើន ការខំប្រឹងប្រែងរួម ក្នុងនោះមានកិច្ចសហប្រតិបតិ្តការទ្វេភាគីទាំងពីររវាងរុស្ស៊ីនិង អាមេរិក ព្រមទាំងបង្កើនយន្តការសំរាប់កិច្ចសហការនេះផងដែរ។ ជំនួបចរចាររវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖វិមាន Kremlin) មុននោះ ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកទាំងពីររូបបានថ្លែងបទសន្ទរកថានៅមហា សន្និបាតអ.ស.ប។ភាគីទាំងពីរបានសំដែងទស្សនៈខុសពីគ្នាស្ដីពីបញ្ហាស៊ីរី។ខណៈ ដែលលោក Barack Obama អំពាវនាវឲ្យជំរុញដំណើរការផ្លាស់ប្ដូរក្រោមការត្រួត ពិនិត្យនៅស៊ីរីដែលគ្មានប្រធានាធិបតីកំពុងកាន់អំណាចលោក Bashar Al-Assad ប៉ុន្តែលោក Putin បានចាត់ទុកថា នេះនឹងជាកំហុសធំមួយប្រសិនបើ បដិសេធកិច្ច សហប្រតិបតិ្តការជាមួយរដ្ឋាភិបាលស៊ីរីនាបច្ចុប្បន្នក្នុងការតស៊ូ ប្រឆាំងកម្លាំងភេរ វកម្ម។ថ្នាក់ដឹកនាំរុស្ស៊ីបានអះអាងថា ប្រទេសនេះនឹងមិនដែល ចូលរួមក្នុងយុទ្ធ នាការយោធាលើដីគោកប្រយុទ្ធប្រឆាំងនឹងអង្គការ IS នៅលើ ដែនដីស៊ីរីឡើយ៕

More