រុស្ស៊ីបិទទ្វារដែនអាកាសចំពោះយន្តហោះរបស់អ៊ុយក្រែន
29/09/2015 07:47
(VOVworld) - ចាប់តាំងពីថ្ងៃទី២៥ តុលាខាងមុខ យន្ត ហោះនៃក្រុមហ៊ុនអាកាស ចរណ៍អ៊ុយក្រែនទាំងឡាយ មិនត្រូវបានអនុញ្ញាត្តិឲ្យហោះហើរឆ្លងដែនអាកាស របស់រុស្ស៊ីឡើយ។

(រូបថត៖flyuia.com) (VOVworld) - ចាប់តាំងពីថ្ងៃទី២៥ តុលាខាងមុខ យន្តហោះនៃក្រុមហ៊ុនអាកាសចរ ណ៍អ៊ុយក្រែនទាំងឡាយមិនត្រូវបានអនុញ្ញាត្តិឲ្យហោះហើរឆ្លងដែនអាកាសរបស់ រុស្ស៊ីឡើយ។នេះជាសកម្មភាពរបស់ម៉ូស្គូសំដៅឆ្លើយតបនឹងទង្វើរស្រដៀងគ្នារបស់ រដ្ឋអំណាច Kiev។ស្ថាប័នដឹកជញ្ជូនរុស្ស៊ីបានឲ្យដឹងថា បទបញ្ជា ពោលខាងលើត្រូវ បានអនុវត្តតាមសារាចរណ៍របស់នាយករដ្ឋមន្រ្តីលោក Dmitri Medvedev។ នៅសប្ដាហ៍កន្លងទៅ រដ្ឋអំណាចអ៊ុយក្រែនបានប្រកាសថា ហាមឃាត់យន្តហោះ ទាំងឡាយនៃក្រុមហ៊ុនអាកាសចរណ៍ Aeroflot និង Transaero របស់រុស្ស៊ីហោះហើរ ឆ្លងដែនអាកាសប្រទេសនេះក៏ចាប់ពីថ្ងៃទី២៥ តុលាដែរ៕
Related
More



