សហជីពត្រូវសកម្មបំពេញល្អការងារដំណាង ការពារសិទ្ធិ ផលប្រយោជន៍ត្រឹមត្រូវរបស់ពលករ
24/09/2016 08:32
(VOV)_នាព្រឹកថ្ងៃទី២៤ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបធ្វើការជាមួយសហភាពពលករវៀតណាម ស្ដីអំពីលទ្ធផលចលនាកម្មករ សកម្មភាពសហជីព និងគំរោងការណ៍ផ្លាស់ប្តូរថ្មីអង្គការ និងសកម្មភាពរបស់សហជីពវៀតណាម។ នៅក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋ លោក Tran Dai Quang

សហជីពត្រូវសកម្មបំពេញល្អការងារដំណាង ការពារសិទ្ធិ ផលប្រយោជន៍ត្រឹមត្រូវរបស់ពលករ (VOV)_នាព្រឹកថ្ងៃទី២៤ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន ជួបធ្វើការជាមួយសហភាពពលករវៀតណាម ស្ដីអំពីលទ្ធផលចលនាកម្មករ សកម្មភាព សហជីព និងគំរោងការណ៍ផ្លាស់ប្តូរថ្មីអង្គការ និងសកម្មភាពរបស់សហជីពវៀតណាម។ នៅក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានចាត់ទុកថា៖នាពេល ខាងមុខនេះ ដំណើការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជំរៅ ដូច្នេះ មានការជះ ឥទ្ធិពលជាច្រើនចំពោះពលករ និងអង្គការសហជីព។ ប្រធានរដ្ឋបានស្នើអោយសហ ភាពពលករវៀតណាមត្រូវប្រមូលផ្តុំធ្វើឃោសនា អប់រំ លើកកំពស់ចំណេះដឹង អំពីអង្គ ការសហជីព ច្បាប់ស្ដីអំពីពលករ ច្បាប់ស្ដីអំពីសហជីពចំពោះកម្មករ មន្ត្រីរដ្ឋការ។ ទន្ទឹម នឹងនោះ ត្រូវក្តាប់ជាប់ស្ថានភាព មនសិការ គោលបំណងរបស់សមាជិកសហជីព ពលករដើម្បីធ្វើសេនាធិការជាមួយបក្ស រដ្ឋនាំចេញគោលការណ៍ គោលនយោបាយសមស្រប៕
Related
More



