VOV WorldVOV World
សិក្ខាសាលា “ការសាកល្បងនាវាចរណ៍ចំពោះ អាស៊ាននិងយថាទស្សដោះស្រាយជំលោះលើសមុទ្រខាងកើត”
24/04/2014 11:31
(VOVworld) – សិក្ខាសាលាដោយប្រធានបទ “ការសាក ល្បងនាវាចរណ៍ចំពោះអាស៊ាននិងយថាទស្សដោះស្រាយ ជំលោះលើសមុទ្រខាងកើត” បានប្រព្រឹត្តទៅ នាថ្ងៃទី ២៤ មេសា នៅរដ្ឋធានី Yangoon របស់មីយ៉ាន់ម៉ា។
សិក្ខាសាលា “ការសាកល្បងនាវាចរណ៍ចំពោះ អាស៊ាននិងយថាទស្សដោះស្រាយជំលោះលើសមុទ្រខាងកើត”
សិក្ខាសាលាដោយប្រធានបទ “ការសាកល្បងនាវាចរណ៍ចំពោះ អាស៊ាននិងយថាទស្សដោះស្រាយជំលោះលើសមុទ្រខាងកើត” (Image: Vietnam+) (VOVworld) – សិក្ខាសាលាដោយប្រធានបទ “ការសាកល្បងនាវាចរណ៍ចំពោះ អាស៊ាននិងយថាទស្សដោះស្រាយជំលោះលើសមុទ្រខាងកើត” បានប្រព្រឹត្តទៅ នាថ្ងៃទី ២៤ មេសា នៅរដ្ឋធានី Yangoon របស់មីយ៉ាន់ម៉ា។ តំណាងចំនួន ១៥០ នាក់មកពីអាមេរិក អ៊ូស្ត្រាលី ជប៉ុន ចិន ថៃ និង វៀតណាមជាដើមបានចូលរួម សិក្ខាសាលាលើកនេះ។ ថ្លែងមតិនៅពិធីបើក អនុរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក  U Thant Kyaw បានអះអាងថា៖ គោលដៅនៃសិក្ខាសាលាគឺសំដៅផ្តល់ ព័ត៌មានដ៏ត្រឹមត្រូវនិងបរានុម័តអំពីជំលោះលើសមុទ្រខាងកើតបណ្ដាការសាក ល្បងនាវាចរណ៍ចំពោះអាស៊ាននិងស្ថិរភាពក្នុងតំបន់តួនាទីរបស់អាស៊ានក៏ដូច ជារបស់ប្រទេសក្នុងតំបន់និងលើសកលលោកក្នុងការដោះស្រាយជំលោះលើ សមុទ្រខាងកើត។ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានអះអាង នូវតួនាទីនិងការទទួលខុសត្រូវរបស់អាស៊ានក្នុងការជំរុញការដោះស្រាយជំលោះ លើសមុទ្រខាងកើតដោយសន្តិវិធីជាពិសេសគឺការជំរុញសុក្រិដការចុះហត្ថលេខា លើក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ដើម្បីបង្កើតមូលដ្ឋានគតិយុត្តិ រួមចំណែកដោះស្រាយជំលោះនេះ៕

More