VOV WorldVOV World
សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅប្រទេសជប៉ុន
17/03/2014 11:50
Vovworld-ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ​​​ជប៉ុន នាព្រឹកថ្ងៃទី១៧មិនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងលោកជំទាវបានចូលបង្គំគាល់​ព្រះ​មហាក្សត្រនិងព្រះមហាក្សត្រយានីនៅបរមរាជវាំងជប៉ុនបន្ទាប់ពីពិធីទទួលជាផ្លូវការតាមពិធីការខ្ពស់បំផុតរបស់រាជវង្សានុវង្ស។
សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅប្រទេសជប៉ុន
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន (VOV)         Vovworld-ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ​​​ជប៉ុន នាព្រឹកថ្ងៃទី១៧មិនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងលោកជំទាវបានចូលបង្គំគាល់​ ព្រះ​មហាក្សត្រនិងព្រះមហាក្សត្រយានីនៅបរមរាជវាំងជប៉ុនបន្ទាប់ពីពិធីទទួលជា ផ្លូវការតាមពិធីការខ្ពស់បំផុតរបស់រាជវង្សានុវង្ស។         ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងព្រះមហាក្សត្រ Akihito បាន​វាយតំលៃខ្ពស់នូវជោគជ័យនៃសកម្មភាពរំលឹកខួបលើកទី៤០នៃទិវាបង្កើត ទំនាក់​ទំនងការទូតក្នុងឆ្នាំមិត្តភាពវៀតណាម-ជប៉ុន២០១៣ ព្រមទាំងចាត់ទុក រាល់​ជោគជ័យ​នេះជាមូលដ្ឋានងាយស្រួលដើម្បីបង្កើនថែមទៀតទំនាក់ទំនង សហប្រតិបត្តិការមិត្ត​ភាពវៀតណាម-ជប៉ុនឡើងកំពស់ថ្មី ដើម្បីផលប្រយោជន៍ របស់ប្រជាជននៃប្រទេស​ទាំង២។         នាព្រឹកថ្ងៃទី១៧មិនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួប​ សន្ទនា​ជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗរបស់ជប៉ុន។         នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋ Truong Tan Sang បានចូលរួមវេទិការ ​អង្គភាព​អាជីវកម្មវៀតណាម-ជប៉ុន។ ប្រធានរដ្ឋ Truong Tan Sang មានបំណង បណ្ដា​អង្គភាព​អាជីវកម្មជប៉ុនបើកទូលាយការអាជីវកម្មនិងវិនិយោគយូរអ្វែងនៅ វៀតណាម ពិសេស​​គឺ​ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ថាមពល ដម្លើងនាវាជាដើម។ លោកប្រធានរដ្ឋបាន​អះអាង​ថា វៀតណាមបន្តបង្កលក្ខណៈល្អបំផុតសំរាប់ វិនិយោគិនជប៉ុននឹងនរចិត្តរក​ស៊ី​យូរអង្វែងប្រសិទ្ធភាពនិងចីរភាពនៅវៀតណាម ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរនិងដើម្បីទ្វីបអាស៊ីអភិវឌ្ឍន៍សម្បូររុង រឿងនិងចងសម្ព័ន្ធ៕

More