សន្និសីទកម្មាភិបាលទូទាំងប្រទេសសំដៅអនុវត្តទិសដៅការងាតកម្មាភិបាល
28/05/2015 10:37
(VOVworld)-នាព្រឹកថ្ងៃទី២៨ឧសភា នៅទីក្រុងហាណូយ ការិយាល័យនយោបាយបានរៀបចំសន្និសីទកម្មាភិបាល ទូទាំងប្រទេស

ទិដ្ឋភាពនៃសន្និសិទ្ធ (រូបថតៈ vov) (VOVworld)-នាព្រឹកថ្ងៃទី២៨ឧសភា នៅទីក្រុងហាណូយ ការិយាល័យនយោ បាយបានរៀបចំសន្និសីទកម្មាភិបាលទូទាំងប្រទេស ដោយអនុវត្តទិសដៅការងារ កម្មាភិបាលនិងដំណើរការឧទ្ទេសនាមកម្មាភិបាលឲ្យចូលរួមគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តនិតិកាលទី១២។ ថ្លែងមតិដឹកនាំសន្និសីទ អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការងារត្រៀម រៀប ចំកម្មាភិបាលគឺជាភារកិច្ចដ៏សំខាន់។ លោកបានស្នើរឲ្យគណៈកម្មាធិការបក្ស ខេត្ត ទីក្រុងនានា គណៈកម្មាធិការបក្សក្រោមអាវាទមជ្ឈឹម ត្រូវស្រាវជ្រាវយ៉ាង មត់ចត់ ដោយក្តាប់ជាប់សំណូមពរ បទដ្ឋាន វិធីសាស្ត្រដើម្បីអនុវត្តកិច្ចការ កម្មាភិបាល។ លោកបានលើកច្បាស់ថា៖“ត្រូវជ្រួតជ្រៀបនិងលើកកំពស់ស្មារតី ការទទួលខុសត្រូវនិងក្តាប់ជាប់ គោលការណ៍ ស្មារតីរបស់ជនកុម្មុយនិស្ត គឺចាត់ទុកផលប្រយោជន៍របស់បក្ស ជាចម្បងដោយគ្មានការអត្មានិយម។ កសាងស្ថាប័នដឹកនាំនៅគ្រប់ជាន់ថ្នាក់ និងជាពិសេសនៅមជ្ឈឹមឲ្យប្រដោយភាព ស្អាតស្អំ រឹងមាំ មានទំនាក់ទំនងល្អជាមួយប្រជាជន មិនខ្ជះខ្ជាយផងដែរ”៕
Related
More



