សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលនៃក្រុម G7
28/05/2015 08:53
(VOVworld) – នាយប់ថ្ងៃទី ២៧ ឧសភា សន្និសីទ ថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារណ៍ កណ្ដាលនៃក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) បានបើកជាផ្លូវការនៅទីក្រុង Dresden អាល្លឺម៉ង់ សំដៅត្រៀមរៀបចំសំរាប់ខ្លឹមសារមួយចំនួននៃ សន្និសីទកំពូលក្រុម G7 ដែលនឹងប្រព្រឹត្តទៅក្នុង ២ សប្តាហ៍ខាង មុខ។

សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលនៃក្រុម G7 (Image: VNA) (VOVworld) – នាយប់ថ្ងៃទី ២៧ ឧសភា សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារណ៍កណ្ដាលនៃក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) បានបើកជាផ្លូវការនៅទីក្រុង Dresden អាល្លឺម៉ង់ សំដៅត្រៀមរៀបចំសំរាប់ ខ្លឹមសារមួយចំនួននៃសន្និសីទកំពូលក្រុម G7 ដែលនឹងប្រព្រឹត្តទៅក្នុង ២ សប្តាហ៍ខាងមុខ។ ក្នុងរយៈពេល ៣ ថ្ងៃធ្វើការ រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាល ធនគាររបស់បណ្ដាប្រទេស G7 នឹងពិភាក្សាអំពីប្រសិទ្ធភាពនៃគោលនយោ បាយសេដ្ឋកិច្ចក៏ដូចជា ហិរញ្ញវត្ថុដែលត្រូវបាននាំចេញបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុ ពីឆ្នាំ ២០០៨ ដល់ឥឡូវនេះ។ ទន្ទឹមនឹងនោះ អង្គសន្និសីទនឹងវាយតំលៃរាល់ យុទ្ធសាស្ត្រកំណើននិងការជំរុញវិនិយោគឡើងវិញក្នុងកាលៈទេសៈដែល បំណុលសាធារណៈនៅប្រទេសជាច្រើនកំពុងស្ថិតនៅកំរិតខ្ពស់។ នេះគឺជា សន្និសីទដំបូងដែលក្នុងនោះ បណ្ដាថ្នាក់ដឹកនាំហិរញ្ញវត្ថុរបស់ G7 នឹងផ្ទៀង ស្តាប់មតិរបស់មជ្ឈដ្ឋានអ្នកជំនាញការក្នុងក្របខ័ណ្ឌសម័យពិគ្រោះយោបល់ ជាមួយអ្នកសេដ្ឋកិច្ចជួរមុខលើពិភពលោកចំនួន ៧ រូប។ តំណាងនានាក៏ ពិភាក្សាអំពីរាល់វិធានការរាំងស្កាត់ប្រភពហិរញ្ញវត្ថុសំរាប់អង្គការភេវរកម្ម នានា ជាពិសេសគឺ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ។ ស្តីអំពីបញ្ហាបំណុលរបស់ក្រិករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Wofgang Schaeuble បានឲ្យដឹងថា៖ សន្និសីទនឹងខំប្រឹងប្រែងស្វែងរក ដំណោះស្រាយថ្មីសំរាប់ បញ្ហានេះផងដែរ៕
Related
More



