ស្តារនិងអភិវឌ្ឍន៍ទេសចរណ៍វៀតណាមក្នុងស្ថានភាពថ្មី
25/12/2021 09:05
(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ខែធ្នូ នៅខេត្ត Nghe An គណៈកម្មាធិការវប្បធម៌-អប់រំនៃរដ្ឋសភា បានសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រៀបចំសិក្ខាសាលាដោយប្រធានបទ “ទេសចរណ៍វៀតណាម-ការស្តារឡើងវិញនិងអភិវឌ្ឍន៍”។

ដំណើរកំសាន្តជុំវិញទីក្រុងហូជីមិញដោយឡានក្រុង សម្រេចបានលក្ខណៈវិនិច្ឆ័យសុវត្ថិភាព១០/១០។ (រូបថត៖ My Phuong/ TTXVN) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Doan Van Viet បានឲ្យដឹងថា៖ ដើម្បីជំរុញតម្រូវការនិងស្តារឡើងវិញសកម្មភាពទេសចរណ៍ និងការធ្វើដំណើរកម្សាន្ត ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នឹងកសាងផែនការមេនៃប្រព័ន្ធទេសចរណ៍ជាតិ និងកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍វៀតណាម ដំណាក់កាល២០២១-២០២៦ ហើយដាក់ជូននាយករដ្ឋមន្ត្រី ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍បន្ទាប់ពីជំងឺរាតត្បាតត្រូវបានគ្រប់គ្រង។ របាយការណ៍ក្នុងសន្និសីទបង្ហាញថា ក្រោយរយៈពេល២ឆ្នាំដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ វិស័យទេសចរណ៍វៀតណាមត្រូវប្រឈមមុខនឹងការលំបាកដែលមិនធ្លាប់មានតាំងពីមុនមក ជាពិសេសគឺការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិត្រូវបានបង្កក នៅពេលដែលសកម្មភាពទេសចរណ៍ក្នុងស្រុកស្ថិតនៅកំរិតល្មមៗ
Related





