VOV WorldVOV World
ថ្ងៃទី ១៨ ខែកញ្ញា៖ វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ៩.៣៧៣ ករណី ធ្លាក់ចុះ ២.១៤៦ ករណីបើប្រៀបធៀបនឹងថ្ងៃទី ១៧ ខែកញ្ញា
18/09/2021 12:46
(VOVWORLD) - ក្នុងនោះភាគច្រើនគឺនៅទីក្រុងហូជីមិញ (៤.២៣៧ ករណី) និង Binh Duong (២៨៧៧ ករណី)។
ថ្ងៃទី ១៨ ខែកញ្ញា៖ វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ៩.៣៧៣ ករណី ធ្លាក់ចុះ ២.១៤៦ ករណីបើប្រៀបធៀបនឹងថ្ងៃទី ១៧ ខែកញ្ញា
យោងតាមព្រឹត្តិបត្រអំពីជំងឺកូវីដ ១៩ នៅថ្ងៃទី ១៨ ខែកញ្ញារបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់ពីម៉ោង ១៧ ថ្ងៃទី ១៧ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ១៨ ខែកញ្ញា វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៩.៣៧៣ ករណីដែលក្នុងនោះមាន ១៣ ករណីជាករណីនាំចូលនិងចំនួន ៩.៣៦០ ករណី ត្រូវបានកត់ត្រាឆ្លងនៅក្នុងប្រទេស ក្នុងនោះភាគច្រើនគឺនៅទីក្រុងហូជីមិញ (៤.២៣៧ ករណី) និង Binh Duong (២៨៧៧ ករណី)។  ដូច្នេះក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ចំនួននៃការឆ្លងដែលបានកត់ត្រានៅក្នុងប្រទេសបានថយចុះចំនួន ២.១៤៦ ករណី។ ចំនួនជាមធ្យមនៃការឆ្លងថ្មីនៅក្នុងប្រទេសដែលបានកត់ត្រាក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយ គឺ ១០.៧២៣ ករណី/ថ្ងៃ៕