VOV WorldVOV World
ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋវៀតណាមនៅអាមេរិកនឹងជារបត់ប្រវត្តិសាស្ត្រ
23/07/2013 11:31
VOV-នាថ្ងៃទី២៣កក្កដា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួម​ជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋវៀតណាមបានចាកចេញពីទីក្រុងហាណូយ ទៅ​បំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក តាមសេចក្តីអញ្ចើញរបស់ប្រធានាធិបតី​អាមេរិក Barack Obama។
ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋវៀតណាមនៅអាមេរិកនឹងជារបត់ប្រវត្តិសាស្ត្រ
        VOV-នាថ្ងៃទី២៣កក្កដា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួម​ជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋវៀតណាមបានចាកចេញពីទីក្រុងហាណូយ ទៅ​បំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក តាមសេចក្តីអញ្ចើញរបស់ ប្រធានាធិបតី​អាមេរិក Barack Obama។ តាមផែនការក្នុងរយៈពេលបំពេញ ទស្សនកិច្ចជា​ផ្លូវការ​ចាប់ពីថ្ងៃទី២៤ដល់២៦កក្កដាឆ្នាំ២០១៣ លោកប្រធានរដ្ឋ Truong Tan Sang នឹងជួប​ចរចារ ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភាអាមេរិក​និងជួបប្រាស្រ័យជាមួយ​មជ្ឈដ្ឋានអ្នកនយោបាយអង្គភាពអាជីវកម្មអ្នកប្រាជ្ញា មិត្តភក្តិ​ ថ្នាក់ដឹកនាំអង្គការ​អន្តរជាតិ​និងសហគមន៍ជនវៀតណាមនៅអាមេរិក ទៀតផង។ បណ្ដាសមាជិកជាផ្លូវការ​របស់​គណៈប្រតិភូក៏នឹងមានជំនួបផ្លាស់ប្តូរ ជាមួយដំណាងស្ថាប័នដៃគូសំដៅជំរុញ​ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ រវាងប្រទេសទាំងពីរវៀតណាម-អាមេរិក។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក Daniel Russel (vov.vn)         ដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិករបស់ប្រធានរដ្ឋ Truong Tan Sang ជា​​ព្រឹត្តិការណ៍ពិសេសក្នុងទំនាក់ទំនងវៀតណាម-អាមេរិក។ ថ្លែងមតិចំពោះ​ មជ្ឈដ្ឋាន​អ្នក​សារព័ត៌មាននៅរដ្ឋធានីវ៉ាស៊ីងតោន នាថ្ងៃទី២២កកក្កដា ឧបការី​ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក Daniel Russel បានអះអាងប្រការនេះ។ លោកបាន​ ចាត់​ទុកថា វៀតណាម​ជា​ប្រទេស​មានសារៈសំខាន់នៅអាស៊ី-អាគ្នេយ៍ ពិសេសគឺ​ក្នុងកាលៈទេសៈអាមេរិកកំពុង​ផ្សាភ្ជាប់យ៉ាងខ្លាំងក្លាជាមួយដំបន់នេះនិងដូច្នេះ​ដំណើរទស្សនកិច្ចលើកនេះ ជា​ឱកាស​ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរអំពីបណ្ដាបញ្ហាយុទ្ធសាស្ត្រនៅ​ដំបន់ ក្នុងនោះមានបញ្ហាសមុទ្រ​ ខាង​​កើត។​នេះក៏ជាឱកាសដើម្បីអាមេរិកបង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ អាស៊ាន ​និងជាការត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចនាពេល​ខាងមុខរបស់​ ប្រធានាធិបតី Obama នៅប៊្រុយណេចូលរួមសន្និសីទកំពូលអាស៊ីបូព៌ា (EAS)។ ឧបការី Russel បានឲ្យដឹងថា ប្រធានបទធំបំផុតក្នុងការចរចារ​រវាងអ្នក​ប្រមុខ​ រដ្ឋ​​ទាំងពីររូប​នឹងជាកិច្ចព្រមព្រៀង TPP ជាកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃ បណ្ដា​ប្រទេស​​ចូលរួមចរចារ ក្នុងនោះមានអាមេរិកនិងវៀតណាមនឹងសំរេច នា​ចុងឆ្នាំ​នេះ៕