វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចដំបន់វាលទំនាបទន្លេ Cuu Long ឆ្នាំ២០១៣
26/11/2013 08:09
Vovworld- វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចដំបន់វាលទំនាបទន្លេ Cuu Long ឆ្នាំ២០១៣បានប្រារព្ធឡើងនាយប់ថ្ងៃទី២៥វិច្ឆិកានៅទីក្រុង Vinh Long (ភាគខាងត្បូងវៀតណាម)។

វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចដំបន់វាលទំនាបទន្លេ Cuu Long ឆ្នាំ២០១៣បានប្រារព្ធឡើងនាយប់ថ្ងៃទី២៥វិច្ឆិកានៅទីក្រុង Vinh Long (ភាគខាងត្បូងវៀតណាម)។ (VOV) Vovworld- វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចដំបន់វាលទំនាបទន្លេ Cuu Long ឆ្នាំ២០១៣បានប្រារព្ធឡើងនាយប់ថ្ងៃទី២៥វិច្ឆិកានៅទីក្រុង Vinh Long (ភាគខាង ត្បូងវៀតណាម)។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានចាត់ទុកថា តាមរយៈបណ្ដាសកម្មភាពជាក់ស្ដែងនៅវេទិការ បណ្ដា ស្ថាប័នមានសមត្ថកិច្ចនិងសហគមន៍អង្គភាពអាជីវកម្មរួមគ្នាផ្លាស់ប្តូរសហប្រតិបត្តិ ការស្វែងយល់ជ្រើសរើសបណ្ដាគំរោងការមានសក្តានុភាពប្រមូលផ្ដុំអភិវឌ្ឍន៍ដំបន់ វាលទំនាបទន្លេ Cuu Long ក្លាយទៅជាដំបន់ផលិតកម្មទំនិញស្នូល។ អំពីទិសដៅ អភិវឌ្ឍន៍ដំបន់វាលតំនាបទន្លេ Cuu Long នាពេលខាងមុខ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានឲ្យដឹងថា៖ “ខ្ញុំស្នើរក្រសួងផ្នែកមជ្ឈឹមនិងដំបន់យកចិត្តទុកដាក់ថែមទៀតដល់គោលដៅ សំខាន់បំផុតរបស់វេទិការគឺផ្សាភ្ជាប់ការអភិវដ្ឍន៍សេដ្ឋកិច្ចជាមួយការធានាសុខុមាល ភាពសង្គមដ៏ស្អិតរមួត ថែទាំជីវភាពរស់នៅរបស់ប្រជាជន ពិសេសគឺចំពោះជនក្រីក្រ ជនរួមជាតិជាជនជាតិភាគតិចដំបន់ឆ្ងាយដាច់ស្រយាល។ ទន្ទឹមនឹងនោះ សកម្មភាព របស់វេទិការត្រូវផ្សាភ្ជាប់នឹងស្ថានភាពជាក់ស្ដែងដោះស្រាយរាល់បញ្ហាដែលបាន ដាក់ចេញក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ដំបន់។” ក៏ក្នុងយប់ថ្ងៃដ៏ដែល នៅ Vinh Long បានប្រារព្ធឡើងផ្សារណាត់ “សប្ដាហ៍ បរិស្ថានបៃតង-បច្ចេកវិទ្យាបៃតង-អភិវឌ្ឍន៍ចីរភាពសេដ្ឋកិច្ចបៃតង” ដំបន់វាលទំនាប ទន្លេ Cuu Long ផងដែរ៕
Related





