វេទិការសន្ទនាការពារជាតិអន្តរជាតិJakarta
22/03/2012 08:49
(VOV)-នាថ្ងៃទី ២១មិនា វេទិការសន្ទនាការពារជាតិអន្តរ ជាតិJakarta លើកទី២(IDD 2012) បានបើកនៅមជ្ឈ មណ្ឌលសន្និសិទអន្តរជាតិនៅរដ្ឋធានី Jakartaរបស់ឥណ្ឌូនេស៊ី

អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon (រូបថតៈ Internet) (VOV)-នាថ្ងៃទី ២១មិនា វេទិការសន្ទនាការពារជាតិអន្តរជាតិJakarta លើកទី២(IDD 2012) បានបើកនៅមជ្ឈមណ្ឌលសន្និសិទអន្តរជាតិនៅរដ្ឋធានី Jakartaរបស់ឥណ្ឌូនេ ស៊ី។ វេទិការផ្តោតសំខាន់ទៅលើប្រធានបទ បង្កើនសន្តិសុខ និងស្ថិរភាពនៅទ្វីបអាស៊ី- ប៉ាស៊ីហ្វិក ក៏ដូចជាលើសកលលោក ក្នុងស្ថានភាព ពិភពលោកមានការប្រែប្រួល យ៉ាងលឿននិងស្មុគ្រស្មាញ។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការអង្គការសហប្រជា ជាតិ Ban Ki moon បានវាយតម្លៃខ្ពស់ចំពោះ ការផ្តួចផ្តើមគំនិតនិងខំប្រឹងប្រែងរបស់ ឥណ្ឌូនេស៊ី ក្នុងការរៀបចំវេទិការនេះដោយចាត់ទុកនេះជាឪកាស ដើម្បីផ្លាស់ប្តូរ យោបល់អំពីការសាកល្បងរួមនាបច្ចុបន្បន្នសំដៅស្វែងរកវិធីទប់ទល់។ លោក Ban Ki moon ក៏បានអំពាវនាវ បណ្តាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្វែងរកសម្លេងរួម សម្រាប់បញ្ហាស៊ីរី ទន្ទឹមនឹងនោះ អំពាវនាវប្រទេសទាំងឡាយបង្កើន ការចូលរួម និងជួយឧបត្ថម្ភដល់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ផងដែរ៕
Related





