វៀតណាម-ណូវែលហ្សេឡង់បង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ
19/03/2015 11:22
(VOVworld) - លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងសម ភាគីណូវែលហ្សេឡង់លោក John Key បាន អះអាងថា នឹងបន្តរក្សាការផ្លាស់ប្ដូរ គណៈប្រតិភូជាន់ ខ្ពស់និងគ្រប់ជាន់ថ្នាក់ ជំរុញថែមទៀតកិច្ចសហប្រតិ បតិ្តការលើ បណ្ដាវិស័យដូចជាសន្តិសុខយោធា អប់រំបណ្ដុះបណ្ដាល

(VOVworld) - នាថ្ងៃទី១៩ មិនា ពិធីទទួលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងលោកជំទាវរួមជាមួយគណៈប្រតិភូកំពូលវៀតណាមដែលមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅណូវែលហ្សេឡង់ បានរៀបចំឡើងយ៉ាងមហោឡារឹកនៅ អគារដ្ឋាភិបាលណូវែលហ្សេឡង់។ក្រោយពីពិធីទទួល នាយករដ្ឋមន្រ្តីនៃប្រទេស ទាំង២បានដំណើរការជំនួបចរចាដោយឈរលើស្មារតីស្មោះត្រង់ ជឿទុកចិត្តនិង ស្ថាបនា។ភាគីទាំង២បានក្រលែកមើលឡើងវិញលើ៤០ឆ្នាំនៃទំានាក់ទំនងសហ ប្រតិបតិ្ត ការ ជាពិសេសគឺក្រោយពីបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យនាឆ្នាំ ២០០៩ ព្រម ទាំងឯកភាពលើទស្សនៈរួម១ សំដៅបង្កើននិងធ្វើឲ្យទំនាក់ទំនងរវាង ប្រទេសទាំង២ កាន់តែស៊ីជំរៅពី១ថ្ងៃទៅ១ថ្ងៃ។លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងសម ភាគីណូវែលហ្សេឡង់លោក John Key បានអះអាងថា នឹងបន្តរក្សា ការផ្លាស់ប្ដូរ គណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ជំរុញថែមទៀតកិច្ចសហ ប្រតិបតិ្តការលើ បណ្ដាវិស័យដូចជាសន្តិសុខយោធា អប់រំបណ្ដុះបណ្ដាល ជួប ប្រាស្រ័យប្រជាជន និងពលករ។ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung ថ្លែងមតិនៅសន្និសីទកាសែតក្រោយពីជំនួបចរចារ ភាគីទាំង២ក៏បានឯកភាពដែរថា នឹងបង្កើនសកម្មភាពផ្លាស់ប្ដូរវប្បធម៌ សិល្បៈ និងទេសចរណ៍ ជាពិសេសគឺក្នុងឆ្នាំ២០១៥ ដែលជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ណូវែលហ្សេឡង់។ ទន្ទឹមនឹងនោះ ភាគីទាំង២រូបក៏បានផ្លាស់ប្ដូរមតិអំពីបណ្ដាបញ្ហាតំបន់និងអន្តរ ជាតិដែលយកចិត្តទុក ដាក់ដូចគ្នា និងឯកភាពថានឹងបន្តគាំទ្រគ្នាទៅវិញទៅមក នៅវេទិការអន្តរជាតិនានា។នាយករដ្ឋមន្រ្តីទាំង២រូប បានសង្កត់ធ្ងន់ទៅលើសារៈ សំខាន់នៃការរក្សាសន្តិភាព ស្ថិរភាពនៅតំបន់ និងអំពាវនាវឲ្យភាគីនានាដោះ ស្រាយជំលោះទាំងឡាយនៅ សមុទ្រដោយសន្តិវិធីនិងសមស្របទៅនឹងច្បាប់ អន្តរជាតិ។នៅសន្និសីទកាសែត បន្ទាប់ពីជំនួបចរចារ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ “ខ្ញុំនិងលោកនាយករដ្ឋមន្រ្តី John Key បានឯកភាពថា ដាក់គោលដៅទទួលឲ្យ បាន តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនទ្វេដង១,៧ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០២០ បង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងសហ ប្រតិ បតិ្តការលើវិស័យនានាដែលភាគីទាំង២មានឧត្តមភាពដូចជា កសិកម្ម ចិញ្ចឹមសត្វ អប់រំបណ្ដុះបណ្ដាល សេវាកម្ម ជាដើម”។ នាពេលបញ្ចប់ជំនួបចរចារ នាយករដ្ឋមន្រ្តីទាំង២បានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីការបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាមនិងណូវែលហ្សេ ឡង់ និងធ្វើជាកក្សិណសាក្សីពិធីចុះហត្ថលេខាលើពិធីសារធ្វើវិសោធនកម្មនូវ កិច្ចព្រមព្រៀង ស្ដីពីការដឹកជញ្ជូនតាមជើងអាកាស និងកិច្ចព្រមព្រៀងស្ដីពីសុវត្ថិ ភាពស្បៀងអាហារ និងការពិនិត្យជំងឺលើសត្វនិងរុក្ខជាតិរវាងប្រទេសទាំង២។ នាថ្ងៃដដែល នៅទីក្រុង Auckland លោក Nguyen Tan Dung បាន មានជំនួបសន្ទនា ជាមួយអគ្គទេសាភិបាលណូវែលហ្សេឡង់លោក Jerry Mateparae និង ប្រធានរដ្ឋ សភាណូវែលហ្សេឡង់លោក David Carter។លោក Jerry Mateparae និងលោក David Carter បានសម្ដែងក្ដីសប្បាយរីករាយចំពោះលទ្ធផលដ៏ល្អប្រសើរនៃជំនួប ចរចាររវាងនាយករដ្ឋមន្រ្តីទាំង២ ព្រមទាំងគាំទ្រការបង្កើនកិច្ចសហប្រតិបតិ្តការ រវាងវៀតណាមនិងណូវែលហ្សេឡង់ សំដៅនាំទំនាក់ទំនងដៃគូលើគ្រប់វិស័យ រវាងប្រទេសទាំង២ឡើងកំពស់ថ្មី។ ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានមានជំនួបសន្ទនា ជាមួយមគ្គុទ្ទេសគណៈបក្សការងារណូវែលហ្សេឡង់លោក Andrew Little។នៅទី នេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលវាយតំលៃ ខ្ពស់ចំពោះការគាំទ្រនិងជួយឧបត្ថម្ភដែលគណៈបក្សការងារបានលៃទុកសំរាប់ វៀតណាម។ លោកបានឲ្យថែមទៀតថា ថ្នាក់ដឹកនាំទាំងឡាយរបស់ណូវែល ហ្សេឡង់សុទ្ធតែ គាំទ្រការប្ដេជ្ញានាំទំនាក់ទំនងរវាងប្រទេសទាំង២ឡើងកំពស់ថ្មី ព្រមទាំងជឿជាក់ថា ដោយមានការខំប្រឹងប្រែងរួម ភាគីទាំងនឹងឆ្លៀតប្រើប្រាស់ អស់ពីសក្ដានុភាពសហ ប្រតិបតិ្តការរវាងប្រទេសទាំង២ នាំទំនាក់ទំនងដៃគូលើ គ្រប់វិស័យកាន់តែស៊ីជុំរៅ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពថែមទៀត។ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងមគ្គុទ្ទេសគណៈបក្សការងារប្រឆាំងលោក Andrew Little ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នារសៀលថ្ងៃទី១៨ មិនា រដ្ឋមន្រ្តី ក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat បានមាន ជំនួបសន្ទនា ជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មនិងសុវត្ថិភាពស្បៀងអាហារណូវែល ហ្សេឡង់លោក Nathan Guy និងរដ្ឋមន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀត ណាមលោក Dinh La Thang បានមានជំនួបសន្ទនាជាមួយសមភាគីណូវែលហ្សេ ឡង់លោក Simon Bridges ផងដែរ៕
Related
More



