VOV WorldVOV World
វៀតណាម-បេឡារុសបើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម
12/09/2013 06:49
នៅបណ្ណាល័យជាតិបេឡារុសបានប្រព្រឹត្តទៅ វេទិការអង្គភាពអាជីវកម្ម វៀតណាម-បេឡារុស
វៀតណាម-បេឡារុសបើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម
វៀតណាម-បេឡារុសបើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម (VOVworld)-នាថ្ងៃទី១១កញ្ញា នៅបណ្ណាល័យជាតិបេឡារុសបានប្រព្រឹត្តទៅវេទិការ អង្គភាពអាជីវកម្មវៀតណាម-បេឡារុស ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្ម បេឡារុយចំនួន២០០ និងអង្គភាពអាជីវកម្មវៀតណាមចំនួន​៦០។នេះជាសកម្មភាព១ ក្នុងចំណោមសកម្មភាពជាច្រើនរបស់ក្រុមការងារ វៀតណាមនៅទីក្រុង Minsk របស់ បេឡារុសសំដៅធ្វើឲ្យជម្រុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម។ វេទិការជា សកម្មភាពសំដៅជាក់ស្តែងរាល់កិច្ចព្រម ព្រៀងដែលសម្រេចបានរវាងថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចនៅបេឡារុសជាផ្លូវការរបស់នាយករដ្ឋមន្រ្តី វៀតណាម Nguyen Tan Dung នាខែឧសភាកន្លងទៅ។           ថ្លែងមតិក្នុងវេទិការ រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម Vu Huy Hoang វាយតម្លៃថា៖           "ភាគីទាំងពីរបានពិភាក្សាលើដំណោះស្រាយជាច្រើន ដើម្បីជម្រុញទំនាក់ ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ខ្ញុំចាត់ ទុកថា នេះជាបុព្វបទងាយស្រួលដើម្បីបើកទូលាយទំនាក់ទំនងកិច្ចសហប្រតិ បត្តិការលើវិស័យទាំងបីនេះរវាងប្រទេសទាំងពីរនាពេលខាងមុខ"។           រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងឧស្សាហ ពាណិជ្ជកម្មបេឡារុស Dmitri Katerinitch អះអាងថា៖           "វៀតណាមដើរតួនាទីនាំមុខក្នុងអាស៊ាន។ សព្វថ្ងៃ យើងខ្ញុំកំពុងចរចារកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយបណ្តាប្រទេសសម្ព័ន្ធភាពគយ ។ ខ្ញុំចង់រំលឹកម្តងទៀតថា គោលដៅស្នូលរបស់យើងខ្ញុំគឺឆ្លងតាមរយៈ ទីផ្សារ វៀត ណាម ដើម្បីចូលក្នុងទីផ្សារទូលាយជាង នោះគឺទីផ្សារអាស៊ាន"។           ក្នុងក្រប់ខ័ណ្ឌវេទិការអង្គភាពអាជីវកម្មវៀតណាម -បេឡារុសសកម្ម ភាព ជាច្រើនទៀតក៏បានរៀបចំឡើងដែរ៕          

More