VOV WorldVOV World
វៀតណាម-អាមេរិកឯកភាពបង្កើនការចរចារទ្វេភាគីអំពីសន្តិសុខ
19/03/2015 11:09
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារ នៅអាមេរិក រដ្ឋមន្រ្តីក្រសួង នគរបាលវៀតណាម លោក Tran Dai Quang នាថ្ងៃទី១៨ មិនា បានមានជំនួប សន្ទនាជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល អាមេរិក
វៀតណាម-អាមេរិកឯកភាពបង្កើនការចរចារទ្វេភាគីអំពីសន្តិសុខ
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអាមេរិក រដ្ឋមន្រ្តីក្រសួង នគរបាលវៀតណាមលោក Tran Dai Quang នាថ្ងៃទី១៨ មិនា បានមានជំនួបសន្ទនា ជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាមេរិករួមមានទីប្រឹក្សារងសន្តិសុខជាតិ លោកស្រី Avril Haines អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Antony Blinken និងអនុ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Michael Vickers។នៅបណ្ដាជំនួបនេះ រដ្ឋមន្រ្តី លោក Tran Dai Quang បានសម្ដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍នៃទំនាក់ ទំនងសហប្រតិបតិ្តការវៀតណាម-អាមេរិកនាពេលកន្លងទៅ ជាពិសេសគឺតាំងពី ពេលប្រទេសទាំង២បង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យនាខែកក្កដាឆ្នាំ២០១៣។លោកមានគោលបំណងថា អាមេរិកបន្តបង្កលក្ខណៈងាយស្រួលសំរាប់សកម្មភាព សហប្រតិបតិ្តការនានារវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំង២ក្នុងការ បង្ការ ប្រឆាំងបទល្មើស ជួយឧបត្ថម្ភដោះស្រាយផលវិបាកដោយជាតិគីមីពុលព័ណ៍ លឿងទុំ/dioxin និងបញ្ហាជនវៀតណាបាត់ខ្លួនក្នុងសង្គ្រាមទៀតផង។បណ្ដាមន្ត្រី ជាន់ខ្ពស់អាមេរិកអបអរសាទរនិងវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្រ្តី Tran Dai Quang ក្នុងការជំរុញទំនាក់ទំនងវៀតណាម-អាមេរិក និង ចាត់ទុកនេះជាជំហានផ្ដើមដ៏ល្អប្រសើរសំរាប់សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ លើក ទី២០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។ភាគីអាមេរិក បានថ្លែងអំ ណរគុណរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានសកម្មដោះ ស្រាយបញ្ហា ទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម ព្រមទាំងឯកភាពថានឹង បង្កើនកិច្ចសហប្រតិ បតិ្តការក្នុងការតស៊ូប្រឆាំងបទល្មើស រក្សានិងបើកទូលាយ យន្តការចរចារទ្វេភាគី អំពីបញ្ហាសន្តិសុខ។មន្ត្រីសន្តិសុខជាតិអាមេរិកក៏បាន វាយតំលៃខ្ពស់ចំពោះការ ខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងកិច្ច ការពារសិទ្ធិមនុស្ស និងចាត់ទុកថា រដ្ឋធម្មនុញ្ញឆ្នាំ២០១៣របស់វៀតណាមគឺជា រដ្ឋធម្មនុញ្ញ១ក្នុងចំណោមរដ្ឋធម្មនុញ្ញ ដ៏ជឿនលឿនបំផុតលើពិភពលោកក្នុង វិស័យការពារសិទ្ធិមនុស្ស៕

More