វៀតណាម-អាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យ
06/03/2014 09:02
Vovworld-ក្នុងដំនើរទស្សនកិច្ចនៅវៀតណាមនាថ្ងៃទី៥មិនា អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកនយោបាយអាមេរិកលោកស្រី Wendy Sherman បានជួបសន្ទនាជាមួយសមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham Quang Nghi ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam

អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកនយោបាយអាមេរិកលោក Wendy Sherman (nguyentandung.org) Vovworld-ក្នុងដំនើរទស្សនកិច្ចនៅវៀតណាមនាថ្ងៃទី៥មិនា អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកនយោបាយអាមេរិកលោកស្រី Wendy Sherman បានជួបសន្ទនាជាមួយសមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុង ហាណូយលោក Pham Quang Nghi ឧបនាយករដ្ឋមន្ត្រីលោក vu Duc Dam ជាដើម។ នៅបណ្ដាជំនួបសន្ទនា ភាំគីទាំងពីរបានសម្ដែងក្តីសប្បាយរីករាយអំពីការអភិវឌ្ឍន៍ យ៉ាងល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ពិសេស គឺតាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ។ ភាគីវៀត ណាមអះអាងគោរពទំនាក់ទំនងជាមួយអាមេរិក ស្នើរភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាដើម បង្កើនការជួបប្រាស្រ័យផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពស្វែងរកជួយសង្គ្រោះ ប៉ូលីសសមុទ្រនិងរក្សាសន្តិភាព។ វាយតំលៃខ្ពស់ការខំប្រឹងប្រែងរបស់វៀតណាមក្នុងការចរចារកិច្ច ព្រមព្រៀងសហប្រតិបត្តិការដៃគូរសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក TPP អនុរដ្ឋមន្ត្រី Wendy Sherman មានបំណងសហប្រតិបត្តិការជាមួយវៀតណាមនៅទីភ្នាក់ងារបរមាណូ នុយគ្លេអ៊ែអន្តរជាតិ (IAEA) និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ភាគីទាំងពីរបានអះអាងបន្តរួមវិភាគទានក្នុងការរក្សាសន្តិភាពស្ថិរភាពសហប្រតិបត្តិ ការនៅសមុទ្រខាងកើត ធានាសេរីភាពនិងសុវត្ថិភាពសន្តិសុខនាវាចរណ៍៕
Related
More





