វៀតណាមខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលផ្គត់ផ្គងប្រភពធនធានមនុស្សគុណភាពសំរាប់ខឿនសេដ្ឋកិច្ចឌីជីថលពិភពលោក
24/09/2016 08:33
(VOV)_នាព្រឹកថ្ងៃទី២៤ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងមានបទថ្លែងមតិ នៅវេទិកាជាន់ខ្ពស់ បច្ចេកវិទ្យាព័ត៍មាន និងទូរគមនាគមន៍ ២០១៦ ( Vietnam ICT Summit 2016)។

វៀតណាមខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលផ្គត់ផ្គងប្រភពធនធានមនុស្សគុណភាពសំរាប់ខឿនសេដ្ឋកិច្ចឌីជីថលពិភពលោក (VOV)_នាព្រឹកថ្ងៃទី២៤ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងមានបទថ្លែងមតិ នៅវេទិកាជាន់ខ្ពស់ បច្ចេកវិទ្យាព័ត៍មាន និងទូរគមនាគមន៍ ២០១៦ ( Vietnam ICT Summit 2016)។វេទិ កាឆ្នាំនេះមានប្រធានបទ៖ បដិវត្តន៍ឌីជីថល -ឱកាសនិងការលំបាកសាកល្បង។ថ្លែង មតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃថា៖វេទិកាបាន រួមចំណែកជាក់ស្ដែង ប្រសិទ្ធិភាព ចូលក្នុងការកសាងយុទ្ធសាស្ត្រ គោលនយោបាយ ជំរុញការអភិវឌ្ឍន៍ អនុវត្តបច្ចេកវិទ្យាព័ត៌មាន បំរើបុព្វហេតុផ្លាស់ប្តូរថ្មី ធ្វើសមាហរណ កម្ម និងអភិវឌ្ឍន៍របស់វៀតណាម។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន អោយដឹងថា៖ “ ក្នុងសភាពការណ៍នេះ វៀតណាមកំពុងធ្វើសមាហរណកម្មស៊ីជំរៅ និងទូលំទូ លាយ វៀតណាមកំពុងអនុវត្តយ៉ាងខ្លាំង ដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធខឿន សេដ្ឋកិច្ចឡើងវិញ និងផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន។ ខ្ញុំជឿជាក់ថា៖ ទោះបីជាវៀត ណាមចាប់ផ្តើមក្រោយគេក៏ដោយ ប៉ុន្តែ យើងក្តាប់ជាប់បានឱកាស និងមានយុទ្ធ សាស្ត្រត្រឹមត្រូវ មានសកម្មភាពជាក់ស្ដែង ទាន់ពេលវេលា នឹងទទួលបានជោគជ័យ៕”
Related
More



