VOV WorldVOV World
វៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី
29/09/2015 07:42
(VOVworld)-នាថ្ងៃទី២៨កញ្ញា នៅក្រុង Saint Petersburg របស់រុស្ស៊ី បានប្រព្រឹត្តទៅជំនួប សន្ទនាយុទ្ធសាស្ត្រប្រ ចាំឆ្នាំលើកទី៨រវាងរុស្ស៊ីជាមួយវៀតណាម។
វៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី
ទិដ្ឋភាពនៃជំនួបសន្ទនាយុទ្ធសាស្ត្រប្រចាំឆ្នាំលើកទី៨រវាងរុស្ស៊ីជាមួយវៀតណាម (VOVworld)-នាថ្ងៃទី២៨កញ្ញា នៅក្រុង Saint Petersburg របស់រុស្ស៊ី បានប្រព្រឹត្ត ទៅជំនួប សន្ទនាយុទ្ធសាស្ត្រប្រចាំឆ្នាំលើកទី៨រវាងរុស្ស៊ីជាមួយវៀតណាម។ គណៈប្រតិភូវៀតណាម ចូលរួមជំនួបនេះ ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោក Ho Xuan Son ។ រីឯ គណៈប្រតិភូរុស្ស៊ីដឹកនាំដោយអនុរដ្ឋ មន្ត្រីការបទេស Igor Morgulov។ នៅទីនេះ​ភាគីទាំងពីរ បានព្រមព្រៀងគ្នា សហ ការយ៉ាងល្អដើម្បីត្រៀមរៀបចំឲ្យសន្និសីទរំលឹកអនុស្សាវរីយ៍​ជាន់ខ្ពស់លើកទី៣ រវាងអាស៊ាននិងរុស្ស៊ី ដែលបានប្រារព្ធនៅរុស្ស៊ីនាឆ្នាំ២០១៦ខាងមុខ។ អនុរដ្ឋមន្ត្រី ការបរទេសវៀតណាម Ho Xuan Son បានឲ្យដឹងថា៖         “នៅសន្និសីទរំលឹកអនុស្សាវរីយ៍​ជាន់ខ្ពស់លើកទី៣រវាងអាស៊ាននិងរុស្ស៊ី នាពេលខាង មុខ រុស្ស៊ីនិងអាស៊ាននឹងចេញសេចក្តីថ្លែងការណ៍រួម សម្រាប់កំណត់ ទិសដៅឲ្យការអភិវឌ្ឍន៍ ថែមទៀតទំនាក់ទំនងរវាងរុស្ស៊ីនិងអាស៊ាន។ រុស្ស៊ីក៏មាន ការផ្តើមគំនិតនិងមានបំណងតភ្ជាប់ តំបន់សេដ្ឋកិច្ចរវាងសម្ព័ន្ធភាពអាស៊ី-អឺរ៉ុប ជាមួយវៀតណាម ក៏ដូចជាប្រទេសអាស៊ានផ្សេង ទៀតនិងប្រទេសនៅទ្វីបអាស៊ី មួយចំនួនផងដែរ”៕

More