ពិធីបុណ្យផ្កាម៉ាកខៃ Nhat Tan លើកទី២។ (រូបថត៖ VOV) |
ប្រជាជនមកទស្សនានិងជ្រើសទិញដើមផ្កាម៉ាក់ខៃ។ |
នៅតំបន់ភាគកណ្ដាល ខេត្ត Thua Thien-Hue មានផ្ទៃដីដាំផ្កាចំនួន៤៦ហិកតា ដើម្បីបម្រើប្រជាជនក្នុងបុណ្យតេតប្រពៃណី ដែលប្រមូលផ្ដុំនៅតាមភូមិផ្កាប្រពៃណីនៅ ស្រុក Phu Vang Huong Thuy ទីក្រុង Hue។ ភូមិផ្កានានានៅទីនេះ ដាំផ្កាប្រពៃណី ជាច្រើនប្រភេទដូចជា ផ្កាស្បៃរឿង ផ្កាកុលាប ផ្កាលីលី និងផ្កា Carnation ជាដើម។ លោក Nguyen Dac Loc នៅភូមិផ្កា Da Le Chanh ឃុំ Thuy Van ទីរួមស្រុក Huong Thuy បានឲ្យដឹងថា៖ “ជាទូទៅ រដូវផ្កាឆ្នាំនេះផ្ដល់ទិន្នផលខ្ពស់ ហើយផ្ការីកលូតលាស់ពេលចំបុណ្យតេតផង ដែរ។ ដោយសារតែការខិតខំថែទាំរបស់ប្រជាកសិករ ធ្វើការយ៉ាងឧស្សាហ៍ព្យាយាម មិនចេះនឿយណាយ ទើបទទួលបានលទ្ធផលដ៏ល្អនាសព្វថ្ងៃ។ អ្នកជំនួញ កក់ទិញ ខ្ញុំបាន៧០-៨០%រួចហើយ។ តម្លៃផ្កាឆ្នាំនេះក៏ខ្ពស់ជាងឆ្នាំមុនៗដែរ ដោយកើនឡើង ចន្លោះពី៣ដល់៤ម៉ឺនដុងសម្រាប់ផ្កាមួយផើង។
ភូមិផ្កា Sa Dec នៅខេត្ត Dong Thap ជាភូមិផ្កាតាំងលម្អដ៏ធំបំផុតនៅតំបន់ដី សណ្ដទន្លេ Cuu Long ដែលលក់ផ្កាចេញទៅតំបន់ជាច្រើនក្នុងប្រទេស ហើយនាំចេញ ទៅឯបរទេសទៀតផង។ ឆ្នាំនេះ អ្នកដាំផ្កានៅ Sa Dec បានផ្គត់ផ្គង់ដល់ទីផ្សារនូវផ្កា តាំងលម្អប្រមាណ៣លានកន្ត្រក ជាមួយនឹងផ្ការាប់ពាន់ប្រភេទខុសៗគ្នា។ ដោយសារ អាកាសធាតុអំណោយផល ផ្ការីកចំពេលបុណ្យតេតប្រពៃណី ហេតុដូច្នេះ តម្លៃខ្ពស់ជាង កម្រិតមធ្យមជារៀងរាល់ឆ្នាំចន្លោះពី១០ដល់៣០% ក៏បុន្តែជម្ងឺរាតត្បាត Covid-19 បាន បង្កឡើងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើអ្នកដាំផ្កានៅទីនេះ។ លោក Pham Ngoc Hiep អ្នកដាំផ្កាម្នាក់នៅភូមិ Sa Dec បានរៀបរាប់ថា៖ “ប៉ុន្មានឆ្នាំមុន ក្នុងរដូវនីមួយៗ គេដាំផ្កាប្រមាណ៥ពាន់កន្ត្រក ប៉ុន្តែឆ្នាំនេះ គេដាំ ផ្កាតែ២០០០ដល់៣០០០កន្ត្រកប៉ុណ្ណោះ។ ខ្ញុំក៏អញ្ចឹងដែរ ឆ្នាំនេះខ្ញុំលក់រហូតដល់បុណ្យ ណូអែល គឺចង់ឈប់ហើយ។ ខ្ញុំត្រឹមតែដាំមួយវគ្គបន្ថែមទៀតប៉ុណ្ណោះ ដើម្បីលក់ឲ្យ ភ្ញៀវទេសចរមកទស្សនាភូមិផ្កាក្នុងអំឡុងពេលបុណ្យតេត។ ស្ថានភាពទូទៅ ខ្ញុំក៏ដឹងពីមុនហើយ”។
ក្នុងប៉ុន្មានថ្ងៃជិតដល់បុណ្យតេតប្រពៃណីឆ្នាំឆ្លូវត្រីស័ក ២០២១ អ្នកដាំផ្កានៅ តាមភូមិផ្កានានាក្នុងទូទាំងប្រទេសសុទ្ធតែជាប់មមាញឹកពេញមួយថ្ងៃ។ ពួកគេមា នបំណងចង់ឲ្យអាកាសធាតុអំណោយផល ដែលជួយចម្ការផ្ការីកលូតលាស់យ៉ាងល្អ ហើយប្រមូលផលបានច្រើន ដើម្បីទទួលអំណរបុណ្យតេតប្រកបដោយសោមនស្ស រីករាយ៕










