AWEN - ទីបង្អែកសំរាប់អាជីវការនីអាស៊ានក្នុងដំណើរធ្វើសមាហរណកម្ម
08/05/2014 09:51
(VOV 5)_រយៈពេលដើម្បីបង្កើតសហគមន៍រួមអាស៊ាន សល់តែ១ឆ្នាំទៀតប៉ុណ្ណោះ។ក្នុងដំណើការកសាង សហគមន៍អាស៊ាននេះ សហគមន៍សេដ្ឋកិច្ចអាស៊ាន ជាសរសរស្នូលមួយ ដែលមិនអាចកាត់ផ្តាច់ចេញពីដំ ណើរអភិវឌ្ឍន៍សេដ្ឋកិច្ចសកលបានឡើយ។ ដូច្នេះអាស៊ានកំពុងពង្រឹងនិងពង្រីកការតភ្ជាប់រវាងអង្គភាពអាជីវកម្មនៃបណ្ដាប្រទេសក្នុងតំបន់ដ៏ចីរភាពក្នុងនោះមានបណ្ដាអាជីវការនី។

(VOV 5)_រយៈពេលដើម្បីបង្កើតសហគមន៍រួមអាស៊ាន សល់តែ១ឆ្នាំទៀតប៉ុណ្ណោះ។ក្នុង ដំណើការកសាងសហគមន៍អាស៊ាននេះ សហគមន៍សេដ្ឋកិច្ចអាស៊ានជាសរ សរស្នូល មួយ ដែលមិនអាចកាត់ផ្តាច់ចេញពីដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចសកលបានឡើយ។ ដូច្នេះ អាស៊ានកំពុងពង្រឹងនិងពង្រីកការតភ្ជាប់រវាងអង្គភាពអាជីវកម្មនៃបណ្ដាប្រ ទេសក្នុងតំបន់ដ៏ចីរភាព ក្នុងនោះមានបណ្ដាអាជីវការនី។ នេះគឺជាគោលដៅរបស់ បណ្ដាញអាជីវការនីអាស៊ាន ( AWEN) ដែលទើបបានបង្ហាញមុខនាថ្ងៃទី២២ មេសា កន្លងទៅ។ AWEN - ទីបង្អែកសំរាប់អាជីវការនីអាស៊ានក្នុងដំណើរធ្វើសមាហរណកម្ម(TTXVN) AWEN ជាបណ្ដាញ់១នៃបណ្ដាអ្នកដឹកនាំជានារីក្នុងអង្គភាពអាជីវកម្មនានាក្នុង តំបន់។ គោលដៅរបស់ AWEN នោះគឺបង្កើនការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ កសាងនិងផ្តើមគំនិតថ្មីដើម្បីរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នានា ឆ្ពោះទៅគោលដៅសមភាពភេទ បង្កើនសិទ្ធិនិងបច្ចេកទេសអាជីវកម្មសំរាប់ នារីក្នុងសហគមន៍ បង្កើតបរិយាកាសអាជីវកម្មងាយស្រួលសំរាប់អង្គភាពអាជីវ កម្ម ដឹកនាំដោយនារី …។ល។ ប្រការនេះត្រូវបានលោកស្រី Alicia dela Rosa - Bala អគ្គ លេខាធិការអាស៊ាន ទទួលបន្ទុកសហគមន៍វប្បធម៌ និងសង្គម បានសង្កត់ធ្ងន់នៅ ក្នុងពិធីបង្កើត AWEN ថា៖ “ ការបង្កើត បណ្ដាញអាជីវការនីអាស៊ាន គឺដើម្បីលើកកំពស់តួនាទីរបស់នារីក្នុងអង្គភាពអាជីវកម្មនៅក្នុងតំបន់ ជំរុញការជ្រៀតចូលទីផ្សារ និងបង្កឱកាសអភិ វឌ្ឍន៍ សំរាប់អាជីវការនីផ្សេងៗ នៅក្នុងតំបន់។ បណ្ដាអាជីវការនីជាកត្តាសំខាន់ក្នុង ការ កសាងសហគមន៍អាស៊ាននាឆ្នាំ២០១៥ផង និងមានគោលបំណងទទួលបាន ផលប្រយោជន៍ពីទីផ្សារសេដ្ឋកិច្ច និងឱកាសធ្វើអាជិវកម្មក្នុងអាស៊ានទៀតផង។” មូលទស្សនះដូចលោកស្រី Alicia dela Rosa - Bala រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen បានអោយ ដឹងថា៖ ការបង្កើត បណ្ដាញអាជីវការនីអាស៊ាន ជាសកម្មភាព១ដោយវៀតណាម បំផុសឡើង។ វៀតណាមនឹងបំពេញតួនាទីជាប្រទេសសម្រុះសម្រួលក្នុងអាណត្តិ ដើមដំបូង និងខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងអាជីវការនីនានា និង បង្កើនការការពារសិទ្ធិនានាសំរាប់នារីវៀតណាមនិយាយដោយឡែក និងនារីក្នុង បណ្ដាប្រទេសអាស៊ាននិយាយរួម៖ “ ក្នុងសភាពការណ៍ធ្វើសមាហរណកម្មក្នុងតំបន់យ់ាងខ្លាំងក្លា និងត្រៀមរៀប ចំបង្កើតសហគមន៍អាស៊ាននាឆ្នាំ២០១៥ ការបង្កើត AWEN នឹងរួមចំណែកដ៏សែន សំ ខាន់ ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងតំបន់ បង្កើនសមភាព ភេទ និងផ្តល់សិទ្ធិសំរាប់នារី រួមចំណែកកសាងតំបន់អាស៊ានមួយប្រកបដោយ សន្តិភាព និងសម្បូររុងរឿង។” ដោយតួនាទីជាប្រធានដើមដំបូងរបស់ AWEN លោកស្រី Pham Thi Tuyet Minh ប្រធានក្រុមប្រឹក្សារអាជីវការនីវៀតណាម -សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត ណាម បាននាំចេញបណ្ដាអាទិភាពរយៈពេលខ្លី និងវែង បណ្ដាសកម្មភាពរួម ដើម្បីធានា សកម្មភាពរបស់ AWEN ប្រកបដោយប្រសិទ្ធិភាពក្នុងអនាគត៖ “ បណ្ដាញនេះបានឆ្ពោះទៅការជំរុញតួនាទីនិងសម្លេងរបស់អាជីវការនីអា ស៊ាន បង្កើតឱកាស អោយគេអភិវឌ្ឍន៍។ នេះក៏គឺជាវេទិកាដើម្បីអាជីវការនីអាច ចែករំលែកព័ត៍មាន បទពិសោធន៍ក្នុងអាជីវកម្ម …។ល។” ជាច្បាស់លាសថា៖ បណ្ដាញ AWEN នឹងបំពេញបានគ្រប់តម្រូវការអំពី ព័ត៍មាន ចំពោះអាជីវការនី ក្នុងពេលធ្វើការជាមួយដៃគូនានាក្នុងតំបន់។ នេះក៏ គឺជាចំណុចមួយដើម្បីធានាសិទ្ធិ ផលប្រយោជន៍សំរាប់អាជីវការនីនានា និងនេះ ក៏ជាទីបង្អែកសំរាប់អាជីវការនីអាស៊ាននានា ក្នុងដំណើការកសាងសហគមន៍ អាស៊ាន និងធ្វើសមាហរណកម្មអន្តរជាតិ៕
Related








