VOV WorldVOV World
ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា២០១២÷ របត់សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងនៃប្រទេសទាំងពីរ
10/01/2013 07:12
(VOV World)_ឆ្នាំ ២០១២ ជាឆ្នាំគំរប ៤៥​ឆ្នាំ ​បង្កើតទំ នាក់ទំនងការទូតវៀតណាម-កម្ពុជា និង ជាឆ្នាំត្រូវបាន​ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរ ឯកភាពយកជាឆ្នាំមិត្តភាពវៀត ណាម-កម្ពុជា​។ ក្នុងឆ្នាំ មិត្តភាពវៀតណាម -កម្ពុជា ២០១២ ប្រទេសទាំងពីរ​បានមាន​សកម្ម​ភាព​ជាច្រើន ដើម្បីបង្ហាញនូវចំណង មិត្តភាព កិច្ចសហ ប្រតិបត្តិការ រវាង​ប្រជាជននៃប្រទេសទាំងពីរ។ ​
ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា២០១២÷ របត់សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងនៃប្រទេសទាំងពីរ
     (VOV World)_ឆ្នាំ ២០១២ ជាឆ្នាំគំរប ៤៥​ឆ្នាំ ​បង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា និង ជាឆ្នាំត្រូវបាន​ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ឯកភាពយកជាឆ្នាំមិត្តភាព វៀតណាម-កម្ពុជា​។ ក្នុងឆ្នាំ មិត្តភាពវៀតណាម -កម្ពុជា ២០១២ ប្រទេសទាំងពីរ​បាន មាន​សកម្ម​ភាព​ជាច្រើន ដើម្បីបង្ហាញនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាង​ប្រជាជននៃប្រទេសទាំងពីរ។ ​ ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១២÷របត់សំខាន់ក្នុងប្រវត្តិសាស្ត្រ ទំនាក់ទំនងនៃប្រទេសទាំងពីរ(internet) ក្នុងឆ្នាំ មិត្តភាពវៀតណាម-កម្ពុជា ២០១២ ​ដំណើរ​ទស្សន​កិច្ចជាផ្លូវការរបស់បណ្ដា គណះប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ បានរួម​ចំណែក​ធ្វើអោយស៊ីជំរៅថែម ទៀត  ទំនាក់ទំនង មិត្តភាពសាមគ្គីភាព រវាង​ប្រជា​ជាតិ​ទាំងពីរ។ ក្នុងនោះមានដំណើរ​ទស្សន កិច្ច នៅវៀតណាមលើក​ទី ៤ របស់ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម  សីហមុនី ​នាខែ​កញ្ញាឆ្នាំ ២០១២ ដំណើរទស្សនកិច្ចជាផ្លូវការ និងចូលរួមសន្និសីទជាន់ ខ្ពស់ អាស៊ាន របស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក ​Nguyen Tan Dung នៅ កម្ពុជា នាខែវិច្ឆិកា ឆ្នាំ ២០១២ …ជាំដើម។ ​ក្នុងបណ្ដាដំណើរ​​ទស្សនកិច្ចនោះ ថ្នាក់ដឹក នាំ នៃប្រទេសទាំងពីរ សុទ្ធតែសង្កត់ធ្ងន់ដល់ សារះសំខាន់របស់ទំនាក់ ទំនងជិតខាង ល្អ ជាបងប្អូន រវាងប្រទេសទាំងពីរ ​និងមានគោលបំណងថា÷នឹងពង្រឹងនិងពង្រីក  ទំ នាក់ ទំនងដ៏ល្អប្រសើរនេះ កាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ។           ពិធីមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍ លើកទី ៤៥ ទិវា បង្កើតទំនាក់ទំនង​ការទូត រវាង វៀតណាមនិងកម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុង​ហាណូយ​(វៀតណាម) និងនៅទីក្រុងភ្នំ ពេញ (កម្ពុជា) ជាព្រឹត្តិការណ៍លេចធ្លោ អបអរសាទរឆ្នាំមិត្តភាព វៀតណាម-កម្ពុជា  ២​០១២។ ថ្លែងមតិក្នុងពិធីមិទ្ទិញ ​នៅទី​ក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតនាម    Nguyen Xuan Phuc ប្រធានគណះកម្មាធិការទទួលបន្ទុក ឆ្នាំ មិត្តភាព វៀតណាម-កម្ពុជា  ​បាន​អះអាងថា÷            “ ផ្តើមចេញពីគ្រិះដ្ឋានទំនាក់ទំនងប្រវត្តិសាស្ត្រ តាំងពីយូរយាណាស់​មក​ហើយ និង​ការតស៊ូ ប្រឆាំងអាណានិគមនិយម​ក្នុងរយះពេល ​៤៥ឆ្នាំកន្លងទៅ ប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា បានប្រកៀកស្មាជា មួយគ្នា សាមគ្គី សហប្រតិបត្តិការ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ​ដោយសាច់ស្រស់  ឈាមស្រស់របស់ខ្លួន ក្នុងការតស៊ូប្រឆាំងចក្រព័ទ្ធ​ដើម្បី​ឯករាជ្យជាតិ កសាងនិងអភិ វឌ្ឍន៍​ប្រទេសជាតិ។”           ក្នុងក្របខ័ណ្ឌ ឆ្នាំមិត្តភាពវៀតណាមនិងកម្ពុជា ២០១២ សន្និសីទទំនាក់​ទំនងមិត្ត ភាព  រដ្ឋសភាវៀតណាមនិងកម្ពុជា ត្រូវបានប្រព្រឹត្តទៅ នៅទីក្រុងហូជីមិញ នាខែសី ហា  ឆ្នាំ ២០១២។ ក្នុងបទសន្ទរកថាដែលបានថ្លែងនៅសន្និសីទ ប្រធានរដ្ឋសភា នៃ ប្រទេសទាំងពីរ  បានរំលឹកឡើងវិញនូវបណ្ដាកំណាត់ផ្លូវប្រវត្តិសាស្ត្រ និងសម្ដែងនូវ ការ ប្តេជ្ញាចិត្ត នាំទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ​រវាងប្រទេសទាំងពីរ  ឡើងកំពស់ថ្មី។            ក្នុងឆ្នាំ មិត្តភាព វៀតណាម-កម្ពុជា ២០១២ លើកនេះ បណ្ដា​សកម្ម​ភាពផ្លាស់ប្តូរ អំពីវប្បធម៏  សិល្បះរ​វាងប្រទេសទាំងពីរក៏ត្រូវបានជំរុញយ៉ាង​ខ្លាំងក្លាផងដែរ។​ពិសេស គឺ  សប្ដាហ៌ វប្បធម៌កម្ពុជានៅវៀតណាម ​នៅទីក្រុងហាណូយ និងខេត្ត Tra Vinh និង សប្ដាហ៌វប្បធម៌វៀតណាមនៅភ្នំពេញបានរួមចំណែកធ្វើអោយ ​ចំណងសាមគ្គីភាព  មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរស៊ីជំរៅថែម​ទៀត។ ក្នុងឆ្នាំ មិត្តភាព វៀតណាម-កម្ពុជា ២០១២ លើកនេះ បណ្ដា​សកម្ម​ភាពផ្លាស់ប្តូរ អំពីវប្បធម៏ សិល្បះរ​វាងប្រទេសទាំងពីរក៏ត្រូវបានជំរុញយ៉ាង​ខ្លាំងក្លា(internet)   ថ្លែងមតិនៅពិធីបើក សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម លោក ពៅស៊ឹង អនុរដ្ឋ លេខាធិការ​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះកម្ពុជាបានអោយដឹងថា÷           “ ទិវាសប្ដាហ៍វប្បធម៌កម្ពុជា លើកទី៤នេះគឺត្រូវបានអនុវត្តតាមកិច្ចព្រមព្រៀង ផែនការសហប្រតិបត្តិការស្ដីពីវប្បធម៌និងសិល្បះរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បះ កម្ពុជានិងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមក្នុងដំណាក់កាល ២០១២ -២០១៧ ជាពិសេសឆ្នាំនេះជាឆ្នាំខួបអនុស្សាវរីយ៍លើកទី ៤៥ នៃការបង្កើតទំនាក់ទំ នងការទូតរវាងប្រទេសទាំងពីរ។ សប្ដាហ៍វប្បធម៌នេះមិនត្រឹមតែជាការផ្លាស់ប្តូរអំពី វប្បធម៌គ្នាទៅវិញទៅមកប៉ុណ្ណោះទេថែមទាំងជាការផ្សព្វផ្សាយនិងបង្កើនការយល់ ដឹងគ្នារបស់ប្រជាជននៃប្រទេសយើងទាំងពីរ ព្រមទាំងពង្រឹងចំណងសាមគ្គីភាព  មិត្តភាព សន្តិភាព និងសហប្រតិបត្តិការលើគ្រប់វិស័យតាមទិសស្លោកប្រទេសជិត ខាងល្អ។” ទន្ទឹមនឹងនោះ បណ្ដាព្រឹត្តិការណ៍ ជួបប្រាស្រ័យវប្បធម៌ សិល្បះ ផ្សារណាត់ តាំងពិ ព័រណ៌ រវាងបណ្ដាខេត្តនៅប្រំដែននៃប្រទេសទាំងពីរក៏បាន​ប្រព្រឹត្តទៅដ៏ផុលផុស។ ទោះបីជា ឆ្នាំ មិត្តភាព វៀតណាម -កម្ពុជា​ ២០១២​បានបិទ ប៉ុន្តែបណ្ដាសកម្មភាព មិត្តភាព  សាមគ្គី​ភាពរវាងប្រទេសទាំងពីរ ​នឹងបន្តបានរៀបចំទៀត។ ការដែលប្រទេសទាំងពីរ ​រំលឹកខួប​អនុស្សាវរីយ៍ លើកទី ៤៥ទិវា បង្កើតទំនាក់ទមនងការទូត និងឆ្នាំ មិត្តភាព វៀតណាម-កម្ពុជា នឹងបង្កើនកិច្ចសហប្រតិបត្តិការ យ់ាងខ្លាំងក្លា រវាងប្រទេសទាំងពីរ ​សំ​ដៅ​បំរើ​ផលប្រយោជន៍ចាក់ស្ដែង អោយប្រជាជាំតិទាំងពិរ រួមចំណែកក្នុងការរក្សារសន្តិភាព ស្ថិរភាព និងសម្បូររុងរឿងក្នុងសហគមន៍អាស៊ានទាំងមូល៕ 

More