ទស្សនវិស័យរបស់អ្នកកាសែតថៃ ចំពោះការអភិវឌ្ឍន៍របស់សារព័ត៍មានវៀតណាម
07/06/2012 08:58
ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍ ទិវាសារព័ត៍មានវៀត ណាម (ថ្ងៃទី 21 មិថុនា) នាទីដំបូលអាស៊ាន ក្នុងសប្ដាហ៏ នេះ នឹងឧទ្ទេសនាម ជាមួយបណ្ដាមិត្តអ្នកស្ដាប់នូវទស្សន វិស័យរបស់អ្នកកាសែតថៃ ចំពោះការអភិវឌ្ឍន៍របស់សារព័ត៍មានវៀតណាម។

លោកអ្នកនាងជាទីមេត្រី! ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍ ទិវាសារព័ត៍មានវៀតណាម (ថ្ងៃទី 21 មិថុនា) នាទីដំបូលអាស៊ាន ក្នុងសប្ដាហ៏នេះ នឹងឧទ្ទេសនាម ជាមួយបណ្ដាមិត្តអ្នកស្ដាប់នូវ ទស្សនវិស័យរបស់អ្នកកាសែតថៃ ចំពោះការអភិវឌ្ឍន៍របស់សារព័ត៍មានវៀតណាម។ “ខ្ញុំបានមកដល់វៀតណាមម្ដង់ ពីយូរណាស់មកហើយ ពេលនោះ ខ្ញុំមិនទាន់ ស្គាល់ច្រើនអំពីសារព័ត៍មានវៀតណាមទេ។ មកដល់វៀតណាមលើកទីពីរនេះ ត្រូវ និយាយថាវៀតណាមបានមានការផ្លាស់ប្តូរជាច្រើន។ បណ្ដាប្រភេទកាសែត ដូចជា៖ ផ្សាយសម្លេង ទូរទស្សន៍ សុទ្ធតែមានការបោះជំហានយ៉ាងខ្លាំងក្លា លើគ្រប់វិស័យ។ រីឯបណ្ដាកាសែតដំបន់ ក៏ទំនើប មានសោភ័ណភាពល្អ ស្អាត និងមានព័ត៍មានដ៏សម្បូរ បែប…។ ” នេះគឺជាការចែករំឡែក របស់អ្នកកាសែត Warisarali Kaewplang មកពី សមាគមន៍បណ្ដាអ្នកកាសែតដំបន់ថៃ ជាមួយអ្នកយកព័ត៍មាន នៃវិទ្យុសម្លេងវៀត ណាម (VOV) ក្នុងឱកាស មកបំពេញទស្សនកិច្ចនៅវៀតណាម នាពេលថ្មីៗនេះ។ ដំណើបំពេញទស្សនកិច្ចលើកនេះរបស់គណះប្រតិភូអ្នកកាសែតថៃ លើកនេះនៅ វៀតណាម គឺ សំដៅ បង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ ក្នុងវិស័យ សារព័ត៍មាន។ បងស្រី Nantawan Kunkhum អ្នកផលិតកម្មវិធី នៃវិទ្យុសម្លេងជាតិថៃ បានអោយដឹងថា៖ដំណើរទស្សនកិច្ច និងបំពេញការងារនៅវិទ្យុសម្លេងវៀតណាម បានជួយបងស្រីយល់បន្ថែមអំពីការងាររបស់បណ្ដាមិត្តវៀតណាម៖
Related








