VOV WorldVOV World
និន្នាការទេសចរណ៍នៅឯបរទេស នៅរដូវក្ដៅ របស់មនុស្សវៀតណាម
05/07/2012 05:56
ខុសប្លែកពីឆ្នាំមុនៗ រដូវក្ដៅឆ្នាំនេះ ដោយសារ​ ការលំបាក់នៃ វិបត្តិសេដ្ឋកិច្ច​ ភ្ញៀវទេសចរណ៍វៀត ណាម ជានិច្ចកាលជ្រើសរើសបណ្ដាទួរទេសចរណ៍ សន្សំ​សំចៃ ក្នុងរយះពេលខ្លី សំរាប់ខ្លួន នៅកម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា ជាដើម ។
និន្នាការទេសចរណ៍នៅឯបរទេស នៅរដូវក្ដៅ របស់មនុស្សវៀតណាម
  ខុសប្លែកពីឆ្នាំមុនៗ រដូវក្ដៅឆ្នាំនេះ ដោយសារ​ ការលំបាក់នៃ  វិបត្តិសេដ្ឋកិច្ច​ ភ្ញៀវទេសចរណ៍វៀតណាមជានិច្ចកាលជ្រើសរើសបណ្ដាទួរទេសចរណ៍សន្សំ​សំចៃ ក្នុងរយះពេលខ្លី សំរាប់ខ្លួន នៅកម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា ជាដើម ។ ក្នុងនាទី ដំបូលអាស៊ាននាពេលនេះ សូមអញ្ចើញ មិត្តអ្នកស្ដាប់ រួមជាមួយយើងខ្ញុំស្វែងយល់ អំពីបណ្ដាទួរទេសចរណ៍ តាមរយះបទសរសេរ មានចំណងជើងថា៖ និន្នាការ ទេស ចរណ៍រដូចក្ដៅនៅឯបរទេស​ របស់ជនវៀតណាម។ ភ្ញៀវទេសចរណ៍វៀតណាមនៅថៃ(​ http://nancotravel.com ) ថៃ -ជាប្រទេសនៃសំណើចស្នាមញញឹមនិងស្និទ្ធស្នាល ជាមួយបណ្ដាតំបន់​ទេស ចរណ៍ល្បីឈ្មោះដូចជា៖ វត្តភរ វត្តផ្រាកែវ ឆ្នេរសមុទ្របាតៃយ៉ា កោះ​ភូកែត…។ល។ ជាការជ្រើសរើសដើមដំបូងរបស់​ជនវៀតណាមជា​ច្រើននាក់។ ក្នុងរយះពេលពី ខែមិថុនា ដល់ខែសីហា ចំនួនភ្ញៀវទេសចរណ៏​វៀតណាមចុះឈ្មោះទួរទៅថៃគឺ កុះករណាស់។​ ប្រការអ្វី បានបង្កើតឡើង​ការទាក់ទាញរបស់ផ្នែកទេសចរណ៍ថៃ?  នោះគឺចរិតលក្ខណះជំនាញ ឬទេ? បង Nguyen Hai -នាយកក្រុមហ៊ុនទេសចរណ៍ អន្តរជាតិ Hai Son បាន​អោយដឹងថា៖ “ពីមុនមក ថៃជាប្រទេសល្បីឈ្មោះ អំពីផ្នែកទេសចរណ៍ សេវាកម្ម និងទួរទេសចរណ៍ នៅថៃ នៅតែជាទួរទាក់ទាញភ្ញៀវច្រើនបំផុតរបស់យើងខ្ញុំ។ នៅថៃ រដ្ឋាភិបាលផ្សព្វ ផ្សាយដល់​ម្នាក់ៗ​ធ្វើទេសចរណ៍។ ជាពិសេស តំលៃជានិច្ចកាលស្ថិរភាព  រួមទាំង សេវាកម្ម លេងកំសាន្ត និងទិញទំនិញ។ ” ភ្ញៀវទេសចរណ៍វៀតណាមនៅមីយ៉ាន់ម៉ា (http://dulich.baodatviet.vn)     អាស្រ័យដោយសារបណ្ដាគោលនយោបាយជំរុញទេសចរណ៍ របស់រាជរដ្ឋាភិបាលថៃ  ឆ្នាំ ២០១១ ចំនួនភ្ញៀវទេសចរណ៍វៀតណាមទៅទស្សនាប្រទេសវត្តមាសនេះ ទទួល បាន ៣៣៧ ០០០ នាក់។ និងក្នុងឆ្នាំ ២០១២នេះ ផ្នែកទេសចរណ៍ថៃ  ដាក់គោលដៅ លើកកំពស់តួរលេខនេះ ឡើងជាង ១០%។  ចំពោះមីយ៉ាន់ម៉ា ទួរទៅទស្សនាវត្តមាស Shewedagon នៅរដ្ឋធានី​យ៉ាង់ហ្គូន  ជាទីកន្លែង មួយ  ក្នុងចំណោម​ទីកន្លែងទាក់ទាញភ្ញៀវបំផុត។  មកដល់មីយ៉ាន់ម៉ា  មិត្តអាចឃើញ ប្រសាទ  វត្ត នៅគ្រប់ទីកន្លែង។ ​វប្បធម៏នៅទីនេះ ពោពេញទៅដោយចរិតលក្ខណះ​សាសនា និងក៏ដូចជា​ប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន​។​ពុទ្ធសាសនា ដើរ តួនាទិដ៏​សែនសំខាន់ ក្នុងជីវភាពរស់នៅ វប្បធម៏របស់ប្រជាជនមីយ៉ាន់ម៉ា។ នា​បច្ចុប្បន្ន  ទួរទេសចរណ៍មីយ៉ានម៉ា កំពុងត្រូវបានភ្ញៀវទេសចរណ៍វៀតណាម​ជ្រើសរើស  ដោយ សារវាមិនឆ្ងាយ និងតំលៃទួរក៏មិនថ្លៃពេកដែរ។  ក្នុងទួរទេសចរណ៍ នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ទេស​ចរណ៍កម្ពុជា មិនទាន់ អភិវឌ្ឍន៍ទំនើប ដូចជាបណ្ដាប្រទេសក្នុងតំបន់ ប៉ុន្តែ​កម្ពុជា ទាក់ទាញភ្ញៀវ ទេសចរណ៍ដោយបណ្ដាមណ្ឌលកេរ្តិ៍តំណែលប្រវត្តិ​សាស្ត្រ ​។ នេះគឺជាចំណាប់ អារម្មណ៍របស់លោកស្រី Thuy Minh ភ្ញៀវ​​ទេសចរណ៍វៀតណាម ១នាក់  ពេលទៅ ទេចរណ៍ប្រទេសកម្ពុជាជាលើកដំបូង៖ ​“ទៅទេសចរណ៍កម្ពុជា បានទៅទស្សនាអង្គវត្ត និង អង្គធំ - រាជធានី​វត្តអារាម  របស់ពុទ្ធសាសនា ខ្ញុំហាក់ដូចជាត្រូវលង់ខ្លួន ដោយទិដ្ឋភាពស្រស់​ស្អាត និង ស្ថាបត្យ កម្មអស្ចារ្យរបស់ប្រជាជាតិខ្មែរ ។” ជាមួយតំលៃទួរមិនខ្ពស់ពេក ប្រហែល ២០០ - ៣០០ ដុល្លាអាមេរិក ​ភ្ញៀវទេស ចរណ៍វៀតណាម  អាចជ្រើសរើស អោយខ្លួន ដំណើរទៅទេសចរណ៍ ក្នុងរយះ ពេល៣ថ្ងៃ  នៅ កម្ពុជា ឡាវឬថៃ។ ប្រសិនបើ ទៅមីយ៉ាន់ម៉ា ក្នុងរយះពេល ៥ថ្ងៃ  ៤យប់ ក៏ប្រមាណ ៦៩០ ដុល្លាអាមេរិក ចំពោះមនុស្សម្នាក់ៗ។ ម៉្យាងទៀត  ភ្ញៀវទេសចរណ៍ អាចទៅទស្សនា ភាពស្រស់ស្អាតរបស់​បណ្ដាខឿនវប្បធម៏  តំបន់រមណីយដ្ឋានពិសេសរបស់មនុស្សនិមួយៗ។ ទន្ទឹមនឹងនោះ ការទទួល ដ៏ស្និទ្ធ ស្នាលរបស់ប្រជាជនក្នុងតំបន់ រួមជាមួយបណ្ដា​សេវាកម្មដ៏ល្អប្រសើរ ។ នេះគឺជាបណ្ដាកក្តាសំខាន់ដើម្បីទាក់ទាញភ្ញៀវ​ទេសចរណ៍ក្នុងតំបន់និយាយរួម និងចំពោះប្រជាជនវៀតណាមនិយាយ​ដោយឡែក៕ 

More