VOV WorldVOV World
អាស៊ាននិងបណ្ដាការរួមវិភាគទានរបស់វៀតណាមក្នុងឆ្នាំ២០១២
27/12/2012 09:16
(VOV)_ឆ្នាំ ២០១២ ដោយប្រធានបទ÷ អាស៊ាន÷ សហ គមន៍មួយ ​វិសនាមួយ សហគមន៍បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ទទួលបាន​លទ្ធផលសកម្មមួយចំនួន។ បណ្ដាល ទ្ធផលនេះ កំពុងនាំអាស៊ានឈានចូលដំណាក់កាលអភិវឌ្ឍន៍ ថ្មី ឆ្ពោះទៅគោលដៅ បង្កើតសហគមន៍​អាស៊ាន ​នាឆ្នាំ ២០១៥។
អាស៊ាននិងបណ្ដាការរួមវិភាគទានរបស់វៀតណាមក្នុងឆ្នាំ២០១២
(VOV)_ឆ្នាំ ២០១២ ដោយប្រធានបទ÷ អាស៊ាន÷ សហគមន៍មួយ ​វិសនាមួយ   សហ គមន៍បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ទទួលបាន​លទ្ធផលសកម្មមួយ ចំនួន។ បណ្ដាលទ្ធផលនេះ កំពុងនាំអាស៊ានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី  ឆ្ពោះ ទៅគោលដៅ បង្កើតសហគមន៍​អាស៊ាន ​នាឆ្នាំ ២០១៥។          អាចនិយាយបានថា÷ ឆ្នាំ ២០១២ អាស៊ាន ដណ្ដើមបានជោគជ័យជាច្រើន គួរ អោយកត់សម្គាល់។ ក្នុងឆ្នាំនេះ អាស៊ានបន្តលៃទុកអាទិភាពខ្ពស់  អោយការអនុវត្ត ការកសាងសហគមន៍ដោយផ្អែកលើសរសរស្នូលចំនួន៣គឺ÷ នយោបាយ សន្តិសុខ  សេដ្ឋកិច្ច និងវប្បធម៌សង្គម។ អំពី សហគមន៍នយោបាយសន្តិសុខ  សេដ្ឋកិច្ច ក្នុង រយះ ពេលកន្លងទៅ អាស៊ានជាកត្តាសំខាន់ជួរមុខមួយ ក្នុងការធានាបរិយាកាស សន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការ ដើម្បីការ​អភិវឌ្ឍន៍ របស់តំបន់។ អំពី សហគមន៍សេដ្ឋកិច្ច ឆ្នាំ ២០១២ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ អាស៊ានមានសញ្ញា សកម្មមួយចំនួន។ កំណើន GDP របស់ អាស៊ាន ក្នុងឆ្នាំ ២០១២  ទទួលបាន ៥%  បើ ប្រៀបនឹង ឆ្នាំទៅមិញគឺ ៤,៧%។ ការវិនិយោគពីបរទេសចូលមក អាស៊ានមាននិន្នា ការកើន ឡើង បើប្រៀប​នឹងឆ្នាំទៅមិញ។ អំពីសហគមន៍វប្បធម៌សង្គម÷ អាស៊ាន បាន អនុម័ត្តទៅលើ ​ផែនការធ្វើសកម្មភាព អាស៊ានអំពីការប្រែប្រួលអាកាសធាតុ  និង​​សេចក្ដី​សម្រេចចិត្ត បាំងកក អំពីកិច្ចសហប្រតិបត្តិការបរិស្ថានអាស៊ាន…។ល។ អាស៊ាននិងបណ្ដាការរួមវិភាគទានរបស់វៀតណាមក្នុងឆ្នាំ២០១២(internet)         ក្នុងឆ្នាំ ២០១២ ទំនាក់ទំនងការទូតរបស់ អាស៊ានបន្តបានបើកទូលាយ ​និងស៊ី ជំរៅ។ ​ទន្ទឹមនឹងការអនុវត្តបណ្ដាកម្មវិធី ផែនការសហប្រតិបត្តិការ ​ដែលមាន ស្រាប់ ជា មួយដៃគូ អាស៊ានក៏សកម្មនាំចេញការផ្តើមគំនិតថ្មីអំពី​កិច្ចសហប្រតិបត្តិការលើ ច្រើនវិស័យ ដូចជា÷​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​ហិរញ្ញវត្ថុ​…។ល។ វាយតំលៃអំពីតួនាទី របស់អាស៊ាន  ក្នុងឆ្នាំ ២០១២ សាស្ត្រាចារ ​បណ្ឌិត ឧត្តមសេនីយត្រី Le Van Cuong - អតីតប្រធានវិទ្យាស្ថាន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ-ក្រសួងនគបាល បានចាត់ទុកថា÷         “ អាស៊ានបានសម្ដែងតួនាទីនៃអង្គការ ស្ថាប័ន តភ្ជាប់សេដ្ឋកិច្ច​ក្នុងតំបន់យ៉ាង ខ្លាំងក្លា។ ពីនោះបានសរអោយឃើញថា÷ អាស៊ានបានកំពុងជាក់ស្ដែងភាវូប នីយ កម្មគោលដៅកសាងសហគមន៍នាឆ្នាំ ២០១៥។ ទន្ទឹម​នឹងនោះ អាស៊ានបានអនុវត្ត គោលនយោបាយកិច្ចការបរទេសតុល្យភាព​ទៀតផង។”         ជាមួយការចូលរួមរបស់វៀតណាមក្នុង អាស៊ានឆ្នាំ២០១២ ​ក៏បានរួម​វិភាគ ទានសកម្ម ចូលក្នុងការជោគជ័យរបស់ អាស៊ាន។ វៀតណាមបានរួម​ចំណែកជាក់ ស្ដែងចូលក្នុងការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ អាស៊ាន-ចិន និយាយរួម  ទន្ទឹម នឹងនោះជំរុញការអនុវត្តសេចក្ដីថ្លែងការរួម អាស៊ាន-ចិនយ៉ាងគ្រប់គ្រាន់ អំពី ការ ប្រតិបត្តទៅនៅសមុទ្រខាងកើត…ជាដើម។ លោក Nguyen Tien Minh នាយក  នាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេស​វៀតណាម ​បានអោយដឹងថា÷         “ ក្នុងឆ្នាំកន្លងទៅ យើងមានការខំប្រឹងប្រែងជាច្រើន ដើម្បីបំពេញតួនា​ទីជា​សមាជិកសកម្ម ម្ចាស់ការ។ យើងបានរួមសហការជាមួយ អាស៊ាន​ ដើម្បី​ជំរុញ ល្បឿន ដំណើការកសាងសហគមន៍​ តភ្ជាប់​ក្នុង​អាស៊ាន ​ខំប្រឹងប្រែងលើកកំពស់ ការយល់ដឹងរបស់ប្រជាជនអំពីអាស៊ាន ផ្សព្វផ្សាយរូបភាព អាស៊ាននិងសហគមន៍ អាស៊ានចេញទៅសហគមន៍អន្តរជាតិ…ជាដើម។”         កំណាត់ផ្លូវខាងមុខនេះ ទោះបីនៅមានការលំបាក់សាកល្បងជាច្រើនក្តី ប៉ុន្តែ​ជាមួយកំរាស់បទពិសោធន៍ និងការរីកធំធាត់ ក្រោយរយះពេល៤៥ឆ្នាំ ​ស្មារតីសាមគ្គី ភាព និងសមត្ថភាពសកម្ម អាស៊ាននឹងឆ្លងផុតពីរាល់ការលំបាកសាកល្បងខាង​  អនុវត្ត រាល់គោលដៅដែលបានដាក់ចេញ ប្រកប​ដោយជោគជ័យ គឺកសាងសហ គមន៍រួម អាស៊ាននាឆ្នាំ ២០១៥៕ 

More