VOV WorldVOV World
រកឃើញសិង្ហបូរី-ពណ៍ចំរុះបេតិកភ័ណ្ឌ
15/11/2012 09:13
(VOV World)_មកដល់ការតាំងពិព័រណ៍៖”រកឃើញសិង្ហ បូរី-ពណ៍ ចំរុះបេតិកភ័ណ្ឌ” ដែល កំពុង ប្រព្រឹត្តទៅនៅទី ក្រុងហាណូយ ទស្សនិកជនវៀតណាម​នឹងមាន ទស្សនះ វិស័យទូទៅអំពីទឹកដី មនុស្សនិងវប្បធ៌មសិង្ហបូរី -ប្រទេស មួយជា សមាជិកសកម្មរបស់អាស៊ាន ទន្ទឹមនឹងនោះក៏​ជា ដៃគូយុទ្ធ​សាស្ត្ររបស់ វៀតណាម។
រកឃើញសិង្ហបូរី-ពណ៍ចំរុះបេតិកភ័ណ្ឌ
(VOV World) _មកដល់ការតាំងពិព័រណ៍៖” រកឃើញសិង្ហបូរី-ពណ៍ចំរុះបេតិកភ័ណ្ឌ”  ដែល កំពុង ប្រព្រឹត្តទៅនៅទីក្រុងហាណូយ ទស្សនិកជនវៀតណាម​នឹងមាន ទស្សនះ វិស័យទូទៅអំពីទឹកដី មនុស្សនិងវប្បធ៌មសិង្ហបូរី -ប្រទេសមួយជា សមាជិកសកម្មរបស់ អាស៊ាន  ទន្ទឹមនឹងនោះក៏​ជាដៃគូយុទ្ធ​សាស្ត្ររបស់ វៀតណាម។ នេះគឺជាព្រឹត្តិការណ៍ វប្បធ៌ម​ពោពេញទៅ​ដោយ​អត្ថន័យ​ រួមចំណែកបង្កើនការយលដឹងគ្នាទៅវិញទៅ មក រវាង ប្រជាជននៃប្រទេសទាំងពិរ។   ​ ការតាំងពិព័រណ៍៖” រកឃើញសិង្ហបូរី-ពណ៍ចំរុះបេតិកភ័ណ្ឌ”(http://tuoitre.vn)           ជាមួយការតាំងបង្ហាញគួអោយទាក់ទាញយ៉ាងខ្លាំង រួមជា មួយវត្ថុតាងវិសេសវិ សាល  ភ្ញៀវទេសចរ​នឹងមានអារម្មណ៍ហាក់ដូចជា​កំពុងវង្វេងទៅក្នុងភូមិសមុទ្រមួយ  នាសតវត្សទី១៩។  តាមនោះ ទស្សនិកជនអាចយល់ដឹង ច្បាស់ អំពីដំណើការអភិ វឌ្ឍន៍របស់ សិង្ហបុរី ពីភូមិនេសាទត្រីតូចមួយ ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មល្បី ឈ្មោះ។ ការតាំងពិព័រណ៍នេះត្រូវបាន ចែកជា៦ផ្នែក ៖ប្រវត្តិសាស្ត្រ មនុស្ស បណ្ដាមុខ របរប្រពៃណី ម្ហូបអាហារ…ជាដើម។ មិត្ត Nguyen Thi Vang និស្សិតមួយរូបនៃមហាវិទ្យា ល័យ វប្បធ៍ម បានចែករំលែកថា៖           “ នាពេលមកទស្សនាការតាំងពិព័រណ៍នេះ ប្អូនភ្ញាក់ខ្លួនខ្លាំងណាស់។  នេះគឺជា រូបសណ្ឋាន តូចរបស់ប្រទេសសិង្ហបូរី ជាមួយអត្តសញ្ញាណវប្បធ៏ មទាំងមូល របស់ ប្រទេសអភិវឌ្ឍន៍មួយ ជានាគមួយរបស់ទ្វីបអាស៊ី។ ​”           បណ្ដាស្តង់ទំនិញបានឧទ្ទេសនាមអំពី​មុខរបរប្រពៃណីល្បីឈ្មោះ ដូចជា៖មុខរបរ ធ្វើ ស្បែកជើង មុខរបរធ្វើគ្រឿងទេស…​បាននាំទស្សនិកជន​មកដល់នឹងបរិយាកាស  និងជីវភាពរស់នៅមុននោះ របស់ប្រទេសសិង្ហបុរី​។ ប្អូន Le Van Anh ជា​សិស្ស សាលា បថមសិក្សា Nam Thanh Cong បានអោយដឹងថា៖           “ ក្មួយបានឃើញថា រូបភាពស្អាតណាស់។ ម្ហូបអាហារនៅទីនេះក៏ ឆ្ងាញ់ ដែរ។” លក្ខណះពិសេសមួយ ដែលទាក់ទាញការយកចិត្តទុកដាក់ជាច្រើន  របស់ទស្សនិក ជន  នោះគឺការតាំងបង្ហាញតែមនានា ឧទ្ទេសនាមអំពីសំ ណង់ស្ថាប័ត្យកម្មជាច្រើន  ផ្លែរ ឈើប្រពៃណី ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ពិធីបុណ្យធំៗរបស់សិង្ហបុរី …ជាដើម។ មិត្ត  Nguyen  Xuan Hung និស្សិត នៃ មហាវិទ្យាល័យ ស្ថាបត្យកម្មបានអោយដឹងថា៖           “ ទោះបីជាមិនទាន់បានមកដល់សិង្ហបុរីក្តី ប៉ុន្តែ តាមរយះការតាំង ពិព័រណ៍ នោះ  ខ្ញុំឃើញថា រូបភាពទឹកដី ​និងមនុស្សសិង្ហបូរីជិតស្និទ្ធណាស់។ ខ្ញុំមានគោលបំណង ថា ៖ ក្នុងរយះពេលខាងមុខនេះ អាចទៅទស្សនាប្រទេសស្រស់ស្អាតនេះ។”

More