វាលស្រែពាងថ្ម-បេតិកភ័ណ្ឌទាក់ទាញភ្ញៀវទេសចរណ៍
31/05/2012 08:09
ពាងថ្មបុរាណរាប់ពាន់គ្រឿង មានទម្ងន់ពី 600គីឡូក្រាម ដល់មួយតោន និងអាយុពី 2 500 – 3 000 ឆ្នាំ ស្ថិតនៅលើ វាលស្រែ នៅស្រុកបែក ខេត្តសៀងខ្វាង ឡាវ។ រហូត មកដល់ ពេលនេះ ប្រភពដើមនៃបណ្ដាពាងថ្មទាំងនេះ កំពុងជាអាថន៍កំបាំងចំពោះបណ្ដាអ្នកបុរាណវត្ថុវិទូក៏ដូចជាភ្ញៀវទេសចរណ៍នានា។

លោកអ្នកនាងជាទីមេត្រី! ពាងថ្មបុរាណរាប់ពាន់គ្រឿង មានទម្ងន់ពី 600គីឡូក្រាម ដល់មួយតោន និង អាយុពី 2 500 – 3 000 ឆ្នាំ ស្ថិតនៅលើវាលស្រែ នៅស្រុកបែក ខេត្តសៀងខ្វាង ឡាវ។ រហូតមកដល់ពេលនេះ ប្រភពដើមនៃបណ្ដាពាងថ្មទាំងនេះ កំពុងជាអាថន៍កំបាំង ចំពោះបណ្ដាអ្នកបុរាណវត្ថុវិទូ ក៏ដូចជាភ្ញៀវទេសចរណ៍នានា។ ក្នុងនាទីដំបូលអាស៊ាន ពេលនេះ សូមអញ្ចើញលោកអ្នកនាង មកទស្សនា វាលស្រែពាងថ្មសៀងខ្វាង (ភាសារ ឡាវហៅថា៖ ថង ហាយហ៊ិន) តាមរយះបទសរសេរ របស់ Anh Dao អ្នកយកព័តមាន នៃវិទ្យុសម្លេងវៀតណាម ដោយប្រធានបទ៖ វាលស្រែពាងថ្ម-បេតិកភ័ណ្ឌទាក់ទាញ ភ្ញៀវទេសចរណ៍។ វាលស្រែពាងថ្មសៀងខ្វាង (http://ttvnol.com) មកដល់ប្រទេសឡាវដ៏ស្រស់ស្អាត ភ្ញៀវទេសចរណ៍មិនអាចបំភ្លេចបាន វាលស្រែពាងសៀងខ្វាង ។ នៅទីនេះ មានពាងតូច ធំ ចំនួន 2 000គ្រឿង នៅស្រុកផុនសាវ៉ាន់ ខេត្តសៀងខ្វាង។ ពាងធំបំផុតមានអង្កត់ផ្ចិត2,5m និងកំពស់ 2,57 m ទម្ងន់ដល់រាប់តោន។ ពាងតូចបំផុតមានទំហំមួយអោប។ ភាគច្រើន បណ្ដាបាងនេះគ្មានគម្រប ដោយរូបរាង ខុសគ្នា។ តាមរឿងព្រេងនិទានរបស់ប្រជាជនឡាវបានដំណាលថា៖ ខុនជឿង-មេ កន្ត្រាញ កុលសម្ព័ន្ធមួយនាក់ បន្ទាប់ពីពេលវាយឈ្នះសត្រូវ លោកបានបញ្ជាអោយ ធ្វើបណ្ដា ពាងថ្មនេះ ដើម្បីបិតស្រារ អប់អរសាទរជ័យជំនេះនេះ។ ប៉ុន្តែ ប្រជាជន នៅ ទីនោះបែរជាជឿថា បណ្ដាពាងទាំងនោះ ជាកែវផឹកស្រារបស់បណ្ដាទេវតាទៅវិញ។ បងបុននី ជាជនសៀងខ្វាងម្នាក់ បានថ្លែងថា៖
Related








