VOV WorldVOV World
VIETINBANK-មិត្តរួមដំណើរជាមួយបណ្ដាអង្គភាពអាជីវកម្មវៀតណាម-ឡាវ
13/12/2012 08:19
(VOV World)_ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅធនាគារ ធំៗជាច្រើន ក្នុងប្រព័ន្ធធនាគារវៀតណាម បានឈាន ទៅដល់ទីផ្សារ​បរទេស សំដៅស្វែងរកឱកាសធ្វើ​អាជីវ កម្ម។ ​ទោះបីជា​បើកសម្ពោធន៍សាខានៅឡាវមិនទាន់ បាន១ឆ្នាំក្ដី ប៉ុន្តែ ធនាគារឧស្សាហ ពាណិជ្ជកម្ម ភាគហ៊ុនវៀតណាម (VIETINBANK) អះអាង បានកិត្យានុភាពនិងពាណិជ្ជសញ្ញារបស់ខ្លួន ជាជំហានៗ ដោយ​សកម្មភាពវិនិយោគ នានា នៅប្រទេសមិត្ត​។
VIETINBANK-មិត្តរួមដំណើរជាមួយបណ្ដាអង្គភាពអាជីវកម្មវៀតណាម-ឡាវ
(VOV World)_ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ធនាគារធំៗជាច្រើនក្នុងប្រព័ន្ធធនាគារ វៀតណាមបានឈានទៅដល់ទីផ្សារ​បរទេស សំដៅស្វែងរកឱកាសធ្វើ​អាជីវកម្ម។ ​ទោះ បីជា​បើកសម្ពោធន៍សាខានៅឡាវមិនទាន់បាន១ឆ្នាំក្ដី ប៉ុន្តែ  ធនាគារឧស្សាហ ពាណិជ្ជ កម្ម  ភាគហ៊ុនវៀតណាម (VIETINBANK) អះអាងបានកិត្យានុភាពនិង ពាណិជ្ជសញ្ញា របស់ខ្លួន ជាជំហានៗ ដោយ​សកម្មភាពវិនិយោគនានានៅប្រទេសមិត្ត​។ ពិធីបើកសម្ពោជន៍សាខា Vietin bank នៅឡាវ(http://www.vietinbank.vn)           ជាធនាគារ ១ ក្នុងចំណោមបណ្ដាធនាគារជួរមុខវៀតណាម ដែលមានល្បឿន​កំណើនល្អ គុណភាពផលិតផលសេវាកម្មល្អ បណ្ដាញបើកទូលាយ ​ដល់ខេត្ត និងទី ក្រុងទាំងអស់ ៦៣ របស់វៀតណាម។ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ VIETIN​BANKបាន ចាប់ ផ្តើមដំណើការយុទ្ធសាស្ត្រ ធ្វើសមាហរណកម្មសេដ្ឋ​កិច្ចអន្តរជាតិ ជាមួយការ កសាង និងអភិវឌ្ឍន៍បណ្ដាញរបស់ខ្លួននៅឯបរទេស។ សាខាដើមដំបូង របស់ VIETIN BANK នៅទ្វីបអាស៊ី៏ គឺនៅរដ្ឋធានីវៀងច័ន្ទ​(ឡាវ) ​ត្រូវ​បាន​បើកសម្ពោធន៍ នាខែកុម្ភះ ឆ្នាំ  ២០១២។ លោក Nguyen Duc Thanh អគ្គនាយករង ធនាគារ VIETINBANK បានអោយ ដឹងថា÷ VIETINBANK ​បាន​ជ្រើសរើស ទីផ្សារឡាវជាទីមកដល់ ក្នុងដំណើការអភិវឌ្ឍន៍ បណ្ដាញរបស់ខ្លួននៅឯបរទេស ដោយសារប្រទេសទាំងពីរ វៀតណាម និងឡាវ មាន ទំនាក់​ទំនងប្រពៃណី ដ៏ល្អប្រសើរពីយូរណាស់មកហើយ÷           “ ទីផ្សារឡាវ ជាទីផ្សារតូច ប៉ុន្តែ មានសក្ដានុភាព និងឧត្តម​ភាពជាច្រើន។ នេះ គឺជាទីផ្សារសកម្ម មានទីតាំងភូមិសាស្ត្រសេដ្ឋកិច្ចល្អក្នុង​តំបន់អាស៊ីអាគ្នេយ៍។ ”           ទោះបីជាទើបនឹងបើកសម្ពោធន៍ក្ដី ប៉ុន្តែ សាខា VIETINBANK នៅឡាវបានដំ ណើការយ៉ាង​ស្ថិរភាព និងផ្គត់ផ្គង់គ្រប់សេវាកម្មដូចជា÷ ផ្ទេរប្រាក់ អាជីវកម្មរូបីយប័ណ្ណ  សេវាកម្មគណនី ផ្តល់ជំនួយពាណិជ្ជកម្ម…។ល។ បណ្ឌិត ​Somphon Sychalon ឯកអគ្គ រដ្ឋទូតឡាវ ប្រចាំនៅវៀតណាម ​បានវាយតំលៃ​ថា÷ VIETINBANK បាននិងកំពុងជា ស្ពាន តភ្ជាប់ ដើម្បីជួយឧបត្ថម្ភជំរុញទំនាក់​ទំនងវិនិយោគ -ពាណិជ្ជកម្ម រវាង ប្រទេស ទាំង ពីរ វៀតណាម-ឡាវ÷           “ការដែល VIETINBANK បើកសាខាធនាគារនៅឡាវ បានសរអោយឃើញថា÷  ​ភាគី​វៀតណាមមានជំនឿជាក់ទៅលើចំពោះការវិនិយោគនៅឡាវ។ នេះគឺជា​សកម្ម ភាពជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ អោយ​កាន់តែអភិ វឌ្ឍន៍  ពីមួយថ្ងៃទៅមួយថ្ងៃ និងបង្កើតប្រៀបខ្លាំង​អោយក្រុមហ៊ុនវៀតណាមនានា វិនិ យោគនៅឡាវ។ សកម្មភាពនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ ទំនាក់ទំនង លើច្រើនវិស័យ រវាង​វៀតណាម និងឡាវ កាន់តែស៊ីជំរៅថែមទៀត។”           ​​  នាបច្ចុប្បន្ន VIETINBANK បានបង្កើនចំនួនទុន ពី ១២,៥លានដុល្លារអាមេរិក  នាគ្រាដំបូងឡើងដល់ ២២លានដុល្លារអាមេរិក ដើម្បី បំពេញតម្រូវការកាន់ តែកើន ឡើង។ ក្នុងដំណើការធ្វើសកម្មភាព VIETINBANK ទទួលបានការជួយ​ឧបត្ថម្ភ  លើក ទឹកចិត្ត ជាច្រើន ពីរដ្ឋាភិបាល ក៏ដូចជា គ្រប់ស្ថាប័នរបស់ឡាវ។ លោក Nguyen Duc Thanh អគ្គនាយករង ធនាគារ VIETINBANK ​បាន​អោយដឹងថា÷            “ ឡាវមានគោលនយោបាយវិនិយោគ​បរទេសស្រឡះស្រឡោមណាស់។ ​ពិសេសគឺក្នុងវិស័យហិរញ្ញវត្ថុ ធនាគារ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​អាស៊ាន ជាក្របខ័ណ្ឌគតិយុត្ត ល្អ​ដើម្បី បង្កលក្ខណះអោយគ្រប់អង្គភាព​អាជីវកម្ម  ទៅ វិនិយោគនៅឡាវ។ យើងខ្ញុំមិនឃើញថា ការធ្វើអាជីវកម្ម​នៅឡាវចំឡែកទេ ។​ វាដូចជានៅវៀតណាមដែរ។ ”           VIETINBANK ជានិច្ចកាល កំណត់ថា÷ នឹងវិនិយោគយូរអង្វែងនៅឡាវ​បើក ទូលាយ សាខា និងផ្តល់ប្រភពហិរញ្ញវត្ថុអោយឡាវ។ ក្នុងរយះពេលខាងមុខនេះ  VIETINBANK នឹងសូមការអនុញ្ញត្តិ ផ្ទេរប្តូរពីសាខា ក្លាយទៅជា ធនាគារកូន និង បើកសាខាជាច្រើនថែមទៀត នៅបណ្ដាតំបន់សេដ្ឋកិច្ចស្នូលរបស់ឡាវ។ គោលដៅ  របស់ VIETINBANK ក្នុងរយះពេ​​លប៉ុន្មាន​ឆ្នាំជាបន្ត​​គឺ ខំប្រឹងប្រែងផ្គត់ផ្គង់រាល់ សេវា កម្មហិរញ្ញវត្ថុ ធនាគារជឿនលឿន អោយអ្នកប្រើប្រាស់ឡវនិយាយរួម ក៏ដូចជា អង្គ ភាពអាជីវកម្មវៀតណាមដែលកំពុងវិនិយោគនៅឡាវ និងអង្គភាពអាជីវកម្មឡាវ  កំពុងមានទំនាក់ទំនងអាជីវកម្ម ជាមួយវៀតណាមនិយាយដោយឡែក៕

More