ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៥ដល់ទី១៦ ខែមីនា នៅទីស្នាក់ការអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងប៉ារីស ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការ UNESCO បានបើកកិច្ចប្រជុំពិសេសមួយដើម្បី ពិភាក្សាអំពីផលវិបាកដោយស្ថានភាពនៅអ៊ុយក្រែនទៅលើវិស័យនានាដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ UNESCO។
លោកស្រីឯកអគ្គរដ្ឋទូត Le Thi Hong Van ប្រធានស្ថានបេសកកម្មវៀតណាមអម UNESCO។ (រូបថត៖ UNESCO) |
លោកស្រីឯកអគ្គរដ្ឋទូត Le Thi Hong Van បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ បន្តជួយឧបត្ថម្ភហើយបង្កលក្ខណៈងាយស្រួលសម្រាប់ការសន្ទនារវាងភាគីនានា បង្កើនកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិល។ ភាគីនានាត្រូវ ធានាសុវត្ថិភាព សន្តិសុខ ហើយជួយសម្រួលដល់ការជម្លៀសជនបរទេសទាំងអស់ ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងជនជាតិវៀតណាមនៅទីនេះ ដោយមិនមាន ការរើសអើងប្រភពដើម ពូជសាសន៍ សញ្ជាតិ ឬជនជាតិនោះឡើយ។
លោកស្រីឯកអគ្គរដ្ឋទូតបានស្នើឲ្យ UNESCO ពង្រីកតួនាទីក្នុងការតភ្ជាប់និង ជំរុញកិច្ចខិតខំប្រឹងប្រែងប្រកបដោយលក្ខណៈមនុស្សសាស្ត្រ ជំរុញ "សាមគ្គីភាពបញ្ញា និងសីលធម៌របស់មនុស្សជាតិ" ដើម្បីកសាងពិភពលោកមួយប្រកបដោយសន្តិភាព និរន្តរភាពនិងភាពធន់ផងដែរ៕









