(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែមករា ក្នុងសេចក្តីសន្និដ្ឋានសម័យប្រជុំលើកទី២៣ របស់គណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់សំណង់និងគម្រោងសំខាន់ៗថ្នាក់ជាតិ ក្នុងវិស័យគមនាគមដឹកជញ្ជូន (គណៈកម្មាធិការដឹកនាំ) ជាមួយខេត្ត-ក្រុងចំនួន ២៧ ដែលមានគម្រោងអនុវត្ត លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំ បានបញ្ជាក់ពីអាទិភាពក្នុងការអនុវត្តគម្រោងផ្លូវល្បឿនលឿននៅតំបន់ដីសណ្តទន្លេ Cuu Long បណ្តាខេត្តនៅតំបន់ភ្នំភាគខាងជើង តំបន់តៃង្វៀន និងខ្សែផ្លូវតភ្ជាប់ជាមួយប្រទេសចិន ឡាវ និងកម្ពុជា។