(VOVWORLD) - ក្រោយរយៈពេល ៤០ ថ្ងៃ ប្រព្រឹត្តទៅនៅវិមានរដ្ឋសភា ក្នុងទីក្រុងហាណូយ សម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៥ បានបិទបញ្ចប់នារសៀល ថ្ងៃទី១១ ខែធ្នូ។
(VOVWORLD) - «ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ត្រូវតែដាក់ផល ប្រយោជន៍ជាតិ ផលប្រយោជន៍របស់ប្រជាជនជាកត្តាចម្បងបំផុត»។ នេះបើតាមការ សង្កាត់ធ្ងន់របស់លោកអគ្គលេខាបក្ស តូ ឡឹម នៅក្នុងសន្និសីទទូទាំងប្រទេស បូកសរុប ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមានក្នុងអាណត្តិមហា សន្និបាតបក្សលើកទី១៣ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែធ្នូ នៅទីស្នាក់ការមជ្ឈិម បក្ស (ហាណូយ)។
(VOVWORLD) - ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៥ ការនាំចូល និងនាំចេញតាមរយៈច្រកទ្វារ ព្រំដែនគោករវាងវៀតណាមនិងកម្ពុជា សម្រេចបានទំហំ ៥,៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
(VOVWORLD) - ក្នុងសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៥ កាលពីរសៀល ថ្ងៃទី១០ ខែធ្នូ រដ្ឋសភាបានអនុម័តលើចក្ខុវិស័យឆ្នាំ២០៥០ ដោយប្រែក្លាយប្រទេស វៀតណាមទៅជាប្រទេសដ៏ខ្លាំងមាំមួន រុងរឿង និងសុភមង្គល; ជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់ មានរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមដ៏ ពេញលេញ ស៊ីសង្វាក់គ្នា និងទំនើប។
(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែធ្នូ នៅក្នុងសម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិ កាលទី ១៥ ដោយមានសំឡេងគាំទ្រចំនួន ៨៦,៦៨% រដ្ឋសភាបានអនុម័តលើសេចក្តី សម្រេចចិត្តស្តីពីគោលជំហរវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិ យ៉ាប៊ិញ នៅខេត្តបាក់និញ។